លើកទឹកតែជូនរួចហើយ កូនក្រមុំខឹងខ្លាំងពេកបោះស្រោមសំបុត្រចោលនៅមុខឪក្មេក

January 05, 2017 10:08 AM 418

កាលពីពេល​ថ្មីៗ​នេះ​វីដេអអូ​មួយ​បាន​បង្ហាញអោយ​ឃើញ​ពី​សកម្មភាព​របស់​​កូន​ក្រមុំ​និង​កូន​កំលោះ​មួយ​គូ​ដែល​​កំពុង​​តែ​ធ្វើ​ពិធីរៀប​​ការ​​​តា​ម​​ប្រពៃ​ណីប្រជាជន​​ចិន​។ សកម្ម​ភាព​ដែលគេ​បានឃើញ​កូន​ក្រមុំ​កំពុង​តែ​លើកទឹក​តែ​អោយ​ឪពុក​​ក្មេ​ក​របស់​​ខ្លួន​​នៅ​​​ក្នុង​ថ្ងៃរៀប​អាពាហ៍ពិពាហ៍​ ប៉ុន្តែ​ឃើញ​ថា​នាងបាន​ប្រតិកម្ម​យ៉ាង​ខ្លាំង បន្ទាប់ពី​បាន​មើលឃើញ​កាដូ​​ដែល​ឪពុក​​​ក្មេករបស់​នាង​បាន​ដាក់​នៅ​​ខាង​​ក្នុងស្រោម​​​សំបុត្រ​។​

ឃើញ​ថាកូន​ក្រមុំ​បាន​ស្រែក​ឡើង​ថា នាងនឹង​មិន​រៀប​ការជាមួយនិង​កូន​​កំលោះ​​នោះទេ​ដោយសារតែ​ឪពុក​​ក្មេក​របស់​នាង​បាន​​កុហក​នាង​​ កន្លង​មក​​ឪពុក​ក្មេក​​​របស់​នាង​បាន​សន្យា​ថា នឹង​អោយ​លុយ​ចំនួន១០,០០១​យ័នសំរាប់ជាកាដូ​នៅ​​ក្នុងថ្ងៃរៀប​ការ​​របស់នាង ប៉ុន្តែនៅពេលដែល​នាងបើក​សំបុត្រ​គឺមានតែ១,០០១តែ​ប៉ុណ្ណោះទើប​ធ្វើអោយ​នាង​ខឹង​សំបារ​យ៉ាង​ខ្លាំង​ ហើយ​ភ្លាមៗ​នោះ​ក៏​​បោះ​ស្រោម​​សំបុត្រ​​ចោល​នៅ​មុខ​ឪពុក​ក្មេ​ក​​​របស់​​នាង​តែ​ម្ដង​។

​មែន​ហើយទីបំផុត​​កូន​ក្រមុំ​បាន​ក្រវែង​ស្រោម​សំបុត្រចោល ហើយ​ស្រែកដាក់​ឪពុក​​ក្មេក​របស់នាង​ថា​​" ខ្ញុំនឹង​មិន​រៀបការ​​នោះទេ"  ខណៈនោះឪពុក​​ក្មេក​របស់​នាង​​ធ្លាក់​ទឹក​មុខ​មិនសប្បាយ​ចិត្ត​ ខណៈពេលកូន​កំលោះបាន​ច្រានកូន​ក្រមុំ​ដើម្បី​ព្យាយាម​រំងាប់ចិត្ត​ខឹងរបស់នាង​​នៅ​ពេល​​នោះ។

វីដេអូ​ដែល​ត្រូវ​​បាន​បង្ហោះ​​ពេញ​បណ្ដាញ​សង្គម​នៅ​ក្នុង​ប្រទេសចិន​បានធ្វើអោយ​អ្នក​​លេង​បណ្ដាញ​សង្គម​ជាច្រើនបាន​ចាប់អារម្មណ៍​និង​ធ្វើការរិះគន់​ជាច្រើន​ផងដែរ​។​ ​តាមរយៈ​​ប្រណី​ពៃទំនៀម​ទំលាប់​របស់​ប្រជាជនចិន​​ គ្រួសារខាង​ប្រុស​​ត្រូវ​​ផ្ដល់​ថ្លៃ​បណ្ដាការមក​ខាង​កូន​ក្រមុំ​សំរាប់អោយ​​ខាង​​កូន​ក្រមុំ​រៀប​ពិធី​មង្គល​ការ​នេះ​​ឡើង​៕

ដោយ៖ សូ​ ណែត

My Lekha

ព័ត៌មាន​តាមប្រតិទិន
ព័ត៌មានថ្មីៗ