ក្តៅៗ! 2NE1 លាហ្វេនជាលើកចុងក្រោយតាមរយៈបទថ្មីដែលមានចំណងជើងថា “Goodbye”

January 05, 2017 05:38 PM 332

ក្រោយពីបានប្រកាសរំសាយក្រុមជាផ្លូវការ 2NE1 នឹងលាហ្វេនជាលើកចុងក្រោយតាមរយៈបទថ្មីដែលមានចំណងជើងថា “Goodbye”។

មុននេះបន្តិច ផលិតកម្ម YG Entertainment បានធ្វើការប្រកាសតាមរយៈសារពត៍មាន X Sports News ​ថា អ្នកគាំទ្ររួមទាំងទស្សនិកជននឹងបានស្តាប់ចំរៀងជាលើកចុងក្រោយរបស់ក្រុមដែលនៅមានសមាជិក៣នាក់គឺ CL, សាន់ ដារ៉ា និង ផាក ប៊ុម។ យោងតាមសេចក្តីរាយការណ៏បានអោយដឹងថា ដោយហេតុថាក្រុមស្រាប់តែរំសាយដោយមិនមានអោយតម្រុយអ្វីបន្តិច ហើយសមាជិកក៏មិនបានលាហ្វេនរបស់ខ្លួនអោយបានសមស្របទើបពួកគេសំរេចផលិតបទថ្មីដើម្បីជាចំណងដៃ ក៏ដូចជាការលាចុងក្រោយតែម្តងទៅ។ បច្ចុប្បន្ន អ្នកទាំងបីកំពុងមមាញឹកលើការផលិតបទចំរៀងថ្មីនេះដែលមានចំណងជើងថា “Goodbye” ឯវីដេអូចំរៀងក៏បានថតបញ្ចប់ហើយដែរ។ “Goodbye” នឹងចេញនៅថ្ងៃទី២១ ខែមករា ឆាប់ៗខាងមុខនេះឯង៕

 

ដោយ៖ ដាឡែន

My Lekha

ព័ត៌មាន​តាមប្រតិទិន
ព័ត៌មានថ្មីៗ