ចង់ដឹងថា​មានអ្វីមិនប្រក្រតី​ជាមួយនិងការថត សេលហ្វ៊ី នេះដែរទេ?

January 09, 2017 09:52 AM 342

នារី​​ម្នាក់បានបង្ហោះរូប​ សេលហ្វ៊ី ​របស់​ខ្លួន​​ស្ថិត​​​នៅ​​ក្នុង​សំលៀក​​​បំពាក់​​ដូច​ជាត្រៀម​​សំរាប់​ចេញ​​​ទៅ​ខាង​​ក្រៅ​​ទៅ​​ក្នុងពិធី​ជប់លៀង​អ្វី​មួយ​ ​ប៉ុន្តែ​អ្វី​ដែល​គួរអោយ​ចាប់​អារម្មណ៍​និងធ្វើ​អោយ​ភ្ញាក់​​​ផ្អើល​បំផុត​គឺ​នៅ​ខាង​ក្រោយខ្នង​នៃការ​ថត​ សេល​ហ្វ៊ី របស់​នាង​បានបង្ហា​ញ​អោយ​​ឃើញ​ពី​​បន្ទប់​ដែល​​ពោរពេញ​ទៅ​​​ដោយ​របស់​​របរ​​រញ៉េរញ៉ៃ​បំផុត​ដែល​មិន​ធ្លាប់​បាន​ឃើញ​​ការ​​ថត សេលហ្វ៊ី​ បែបនេះនោះទេ។

នារី​ដែល​មាន​​​​​គណនេយ្យ ធ្វីត​ទឺ  ឈ្មោះ Alyssa ​  មក​ពីរដ្ឋ ​​ Louisiana សហរដ្ឋអាមេរិក ដែលទទួល​ការរិះ​គន់ពីសំណាក់អ្នក​ដែលបាន​ ហ្វូឡូ​ គណនេយ្យ​របស់​នាងថា “ មើល​ចុះ នាង ថត​ សេលហ្វ៊ី ជាមួយនិង​បន្ទ​ប់​​​រញ៉េរញ៉ៃ​​​បំផុត​​​មាន​តាំង​ពី ​កញ្ចប់​នំ សំលៀក​បំពាក់ កំប៉ុង​ទឹក និងរបស់របរជាច្រើនទៀត​​​​”។ ខណៈពេលអ្នក​រិះគន់​​ម្នាក់ទៀត​បាន​លើកឡើង​ថា “ កុំ​ភ្លេច​​មើល​​​នៅ​​ខាង​ក្រោយ​ខ្នង​​របស់​នាង​ផង​​ពិតជា​គួរអោយ​​​​ហួសចិត្ត​”។ ឃើញ​ថា​ក្រោយ​ពីនាងបាន​បង្ហោះ​រូបនេះទៅ​លើ​ ធ្វីតទឺ មានអ្នក​ចូល​​មើល​យ៉ាង​​ច្រើនដោយ​មានអ្ន​ក​រិះគន់​ខ្លះ​ក៏អស់​សំណើច​ រីឯខ្លះទៀត​ហួសចិត្ត​​និង​ការ​ថត​ សេលហ្វ៊ី របស់​នាង​យ៉ាង​ខ្លាំង​​។

មែន​ហើយ​ហោច​ណាស់​បើចង់ថត​ សេលហ្វ៊ី គួរតែ​គិតអំពី​​ទិដ្ឋ​ភាព​នៅ​​ខាង​​ក្រោយ​ខ្នង​របស់​​ខ្លួន​​​ផង​ថា ​តើ​វាសាក​សម​​អាចថត សេល​ហ្វ៊ី បាន​ឬ​ក៏​មិន​បាន​ ​ជាក់ស្ដែង​ដូចជាករណី​នារី​ដែល​មាន​រូប​សម្រស់ស្រស់ស្អាតរូប​នេះ​ ប៉ុន្តែទិដ្ឋ​ភា​ព​នៅ​ពី​ក្រោយ​ខ្នង​របស់​នាង​វិញ​មិន​បាច់​និយាយ​​នោះទេ៕

ដោយ៖ សូ​ ណែត

My Lekha

ព័ត៌មាន​តាមប្រតិទិន
ព័ត៌មានថ្មីៗ