នឹងមានអ្វីកើតឡើងបើ Zombie apocalypse ពិតជាមានពិតមែន?

January 09, 2017 02:19 PM 847

អ្នកណាខ្លះធ្លាប់មើលរឿង ហ្សុមប៊ី? តើអ្នកខ្លាច ហ្សុមប៊ី ទេ? មានធ្លាប់គិតទេថា វាអាចកើតមានពិតមែន? ចុះបើសិនជាវាមានពិតមែន តើអ្នកគិតយ៉ាងម៉េច?

តាមការសិក្សាថ្មីរបស់សិស្សផ្នែកស្រាវជ្រាវសារពត៍មានបានអោយដឹងថា បើសិនជា Zombie apocalypse មានពិតមែន វាអាចវាយប្រហារលើមនុស្សតែ ២៧៣នាក់ ប៉ុណ្ណោះក្នុងរយៈពេល ១០០ថ្ងៃ។ ការសិក្សានេះបានបង្ហាញដោយសាកលវិទ្យាល័យស្រាវជ្រាវប្រធានបទពិសេស (University of Leicester’s Jurnal of Physics Sprecial Topics) ជាលទ្ធផលបានអោយដឹងថា ហ្សុមប៊ីមួយមានអាត្រាជោគជ័យ៩០ភាគរយក្នុងការស្វែងរក និងធ្វើអោយមនុស្សម្នាក់ឆ្លងវីរ៉ុសក្នុងអំឡុងពេល ១ថ្ងៃ។ លើសពីនេះ ហ្សុមប៊ីមួយអាចរស់បាន២០ថ្ងៃដោយគ្មានខួរក្បាល។ យើងចាប់ផ្តើមពីអាត្រាប្រជាជនទូទាំងសកលលោកទាំងអស់ចំនួន ៧.៥កោដិអ្នក ដូច្នេះការគណនាបានបង្ហាញថា វាត្រូវប្រើរយៈពេល២០ថ្ងៃក្នុងការវាយប្រហារសំរាប់ ហ្សុមប៊ីមួយ បន្ទាប់មកភាពចលាចលនឹងចាប់ផ្តើមកើតឡើង។ ឧទាហរណ៏ មិនសំខាន់ថាជាតំបន់ដាច់ស្រយ៉ាលឬអត់ ចំនួនមនុស្សដែលអាចប្រឈមនឹងការរាតត្បាតរបស់ហ្សុមប៊ីនឹងធ្លាក់ត្រឹម២៨១នាក់ត្រឹមថ្ងៃទី១០០ តែលុះណាតែហ្សុមប៊ីមានចំនួន១៩០លាន។

ជាមួយនឹងទីតាំងភូមិសាស្រ្តខ្លះ ស្ថានការអាចនឹងអំណោយផលបន្តិចបន្តួចសំរាប់អ្នកមានជីវិត។ ឧទាហរណ៏ថា វីរ៉ុសហ្សុមប៊ីបានរាលដាលតំបន់ដែលនៅក្បែរៗមែន ប៉ុន្តែលទ្ធភាពនៃការធ្វើដំណើររបស់វាមានកំណត់ ហើយលុះណាតែចំនួនហ្សុមប៊ីកើតដល់១លានទើបវាអាចវាយប្រហារមនុស្ស ២៧៣នាក់ ត្រឹមថ្ងៃទី១០០។ ប្រាកដណាស់ មនុស្សក៏អាចសំលាប់ហ្សុមប៊ីបានដែរ ប៉ុន្តែការសិក្សាទៅលើវិធីសំលាប់ ឬការសំលាប់ចាំបាច់ត្រូវតែមានយុទ្ធសាស្រ្តពិសេស ឬក៏អត់យ៉ាងណានោះមិនទាន់បង្ហាញនៅឡើយទេ។

ជារួម បើសិនជា ហ្សុមប៊ីអាប៉ូកាលីប ពិតជាមានមែនវានឹងមិនដូចនៅក្នុងសាច់រឿងភាគច្រើនឡើយដូចជា វីរ៉ុសហ្សុមប៊ីនឹងឆ្លងក្នុងរយៈពេលយ៉ាងលឿន ឆ្លាតហួសពីការគិត ឬអាចរត់បានតោងជញ្ជាំងបានជាដើម៕

 

ដោយ៖ ដាឡែន

My Lekha

ព័ត៌មាន​តាមប្រតិទិន
ព័ត៌មានថ្មីៗ