ស្ទើរតែមិនជឿ សូម្បីតែអ្នកជំនាញខាងបច្ចេកវិទ្យាក៏មិនអាចប្រាប់បានថា នាងជាមនុស្សពិត ឬក៏មនុស្សយន្តដែរ

January 11, 2017 10:24 AM 841

Karen X. Cheng បានចូលរួមព្រិត្តការណ៍ពិព័រណ៌ 2017 CES ដែលប្រារព្ធនូវរៀងរាល់ខែ មករា នៅទីក្រុង Las Vegas រដ្ឋ Nevada។

នាងបានឈរនៅក្នុងសាលពិព័រណ៌ ដោយមានកាយវិការហ្នឹងថ្កល់ប្រៀបដូចជាមនុស្សយន្ត។ បន្ទាប់មក ដៃជើងរបស់នាងចាប់ផ្ដើមកម្រើកយឺតៗតាមកាយវិការរបស់មនុស្សយន្ត ដោយបានឲ្យមិត្តភក្តិរបស់នាងម្នាក់ធ្វើជាឈរចុចបញ្ជាតេឡេផងដែរ។

អ្នកដែលមកទស្សនា និង សូម្បីតែអ្នកជំនាញបច្ចេកវិទ្យាក៏មិនអាចវិនិច្ឆ័យបានថា​ នាងគឺជាមនុស្សពិត ឬក៏ជាមនុស្សយន្ត។ Karen ពិតជាធ្វើឲ្យគេមានការភ្ញាក់ផ្អើលខ្លាំងណាស់ នៅពេលដែលនាងដោះវ៉ែនតាហើយសើចដាក់ទស្សនិកជនក្នុងកាយវិការជាមនុស្សធម្មតា។ 

 

ដោយ៖ ពុទ្ធារី

My Lekha

ព័ត៌មាន​តាមប្រតិទិន
ព័ត៌មានថ្មីៗ