អញ្ជឹងបានថា! កូនប្រុសផ្ដោតអារម្មណ៍ យកភ្នែករបស់កូនដាក់ទៅលើគ្រាប់ ហ្គូល៍ កូនធ្វើតាមមែន

January 11, 2017 01:58 PM 159

ក្មេងប្រុស​តូច​រូបនេះពិតជា​ក្មេង​ដែល​ស្ដាប់​បង្គាប់បាន​ល្អ​ខ្លាំង​ណាស់អនុវត្ត​តាម​ការណែនាំ​ដែល​លោក​ប៉ា​របស់​​​គេបាន​ប្រាប់។ ​វីដេអូ​បាន​ដែល​​​បាន​បង្ហាញ​អោយឃើញ​សកម្ម​ភាព​របស់​ឪពុក​កូនពីរនាក់ ខណៈពេល​បុរស​ជាឪពុក​កំពុងតែ​ណែ​នាំ​កូន និង​បង្រៀន​​កូន​​​ប្រុស​របស់​ខ្លួន​អោយចេះ​ពីរបៀប​វាយ​កូន​​ ហ្គូល៍​​ ខណៈពេល​​កូន​ប្រុស​កំពុងតែត្រង​ត្រាប់​​នូវសំដី​ដែល​​លោក​​​របស់​ខ្លួនបានប្រាប់​​ពីរបៀប​វាយ​ ហ្គូល៍​​​។

នៅ​​ក្នុង​រូបភាពបុរ​សជាឪពុក​​កំពុង​តែ​អង្គុយ​​លត់ជង្គង់​នៅពី​ក្រោយ​ខ្នងកូន​ប្រុស​​​របស់​ខ្លួន​ដោយ​ប្រាប់​ពីរបៀប​​លេងដោយ​​​ការ​ផ្ដោត​អារម្មណ៍​ទៅ​​លើ​គ្រាប់​ ហ្គូល៍​​​។ ប៉ុន្តែ​​មើល​ទៅដូច​ជាមិន​រលូន​តាម​ការគ្រង​ទុក​នោះទេ នៅ​​ពេលដែល​កូន​ប្រុស​​​​មិន​អាចយល់ពី​​​​​​រ​បៀបលេង​​។​

ម្ដង​ទៀត​មើល​ទៅ​​កូន​ប្រុស​ហាក់ដូចជាយល់ពីរបៀប​លេង​ បុរស​ជាឪពុក​ហាក់ដូចជា​សប្បាយ​ចិត្ត​នៅពេល​ឃើញ​កូនប្រុស​​ហាក់ដូចជាបាន​យល់ពីរបៀប​វាយ​ នៅពេលដែល​បុរសជា ឪពុក​ប្រា​ប់ថា “ ត្រូវហើយ​កូន​ប្រុស​ត្រូវយក​ភ្នែករបស់​កូនផ្ដោត​លើ​គ្រាប់​​ ហ្គូល គឺកូនត្រូវសម្លឹង​មើល​អោយ​ចំ​”​ ខណៈពេល​កូនប្រុស​​​កំពុងតែប្រុង​ប្រយ័ត្ននិង​ការវាយ ហ្គូល៍ ​មែន​​ហើយ​​ភ្លាម​នោះ​កូន​ប្រុស​តូច​រូបនោះពិតជាយក​ភ្នែក​របស់ខ្លួន​ដាក់​ទៅ​​លើ​គ្រាប់​​​ ហ្គូល៍ ដោយអោនយក​ភ្នែក​ដាក់ទៅ​​គ្រាប់ ហ្គូល ពិត​មែ​​ន​​​ធ្វើអោយ​បុរសជា​ឪពុក​ហួចចិត្ត​ជា​ខ្លាំងនិយាយ​មិនចេញ នោះទេ​​។

ពិតធ្វើអោយ​ហួសចិត្ត​ ប៉ុន្តែ​វាពិតជាអស្ចារ្យ​ខ្លំា​ង​ណាស់​នៅពេ​ល​ដែល​កូន​ប្រុស​របស់​​លោក​យល់ឃើញ​​និងធ្វើ​​​បែបនេះ ពេល​នោះ​​បុរស​ជាឪពុក​​​ក៏​​អោប​កូនប្រុស​ពោរពេញ​ទៅ​​ដោយ​​ក្ដីស្រលាញ់ និងហួសចិត្ត​​ជាទីបំផុត៕

ដោយ៖ សូ​ ណែត

My Lekha

ព័ត៌មាន​តាមប្រតិទិន
ព័ត៌មានថ្មីៗ