រោងចក្រចិនផលិតបាឡុងសត្វមាន់មានរូបដូចប្រធានាធិបតីអាមេរិកTrump កំពុងទទួលការចាប់អារម្មណ៍

January 11, 2017 02:07 PM 147

ពិធីបុណ្យចូលឆ្នាំប្រពៃណីចិន នឹងឈានមកដល់ក្នុងពេលឆាប់ៗនេះ ដែលត្រូវនឹងឆ្នាំរកា មានរូបតំណាងជាសត្វមាន់។

ឆ្នាំថ្មីនេះ ប្រជានជនចិនមានជំជឿថាឆ្នាំរកានេះជាឆ្នាំដែលនាំមកនូវលាភសំណាង និង ភាពជោគជ័យ រោងចក្រមួយក្នុងខេត្ត Zhejiang បានផលិតបាឡុងជារូបសត្វមាន់យ៉ាងធំសម្រាប់ប្រជាជនចិនយកទៅអបអរក្នុងពិធីបុណ្យចូលឆ្នាំខាងមុខនេះ។

បាឡុងរូបសត្វមាន់នោះ មានមុខមាត់ដូចប្រធានាធិបតីអាមេរិកទើប នឹងជាប់ឆ្នោតថ្មីៗគឺលោក Donald Trump និង ត្រូវបានគេប្រទះឃើញដាក់តាំងនៅមុខផ្សារទំនើបមួយកន្លែងក្នុងខេត្ត Shanxi។ បើយោងតាមសារព័ត៌មានផ្លូវការណ៍មួយរបស់ចិនបានឲ្យដឹង បាឡុងសត្វមាន់នេះមានកំពស់ប្រហែល ១០មែត្រ ហើយវាមានតម្លៃជាង ២,០០០ ដុល្លារអាមេរិក។

បច្ចុប្បន្ន បាឡុងសត្វមាន់ដ៏ធំនេះកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងបណ្តាញសង្គមចិន ហើយលោកអ្នកអាចរកទិញបានតាមបណ្តាផ្សារទំនើបផ្សេងៗ៕

 

ដោយ៖ ពុទ្ធារី

My Lekha

ព័ត៌មាន​តាមប្រតិទិន
ព័ត៌មានថ្មីៗ