ជ្រូកយក្សមួយក្បាលនៅចិនគ្រងតំណែងជា “ស្ដេចជ្រូក” ដោយទម្ងន់ ៧៥០គីឡូក្រាម

January 11, 2017 02:18 PM 79

ជ្រូកយក្សគីឡូតោនមួយក្បាលបានគ្រងដំណែងជា “ស្តេចជ្រូក” នៅក្នុងការប្រកួតប្រជែងមួយ ក្នុងទីក្រុង Zhengzhou ខេត្ត Henan។ ជ្រូកដែលទទួលបានជ័យជម្នះនេះ មានប្រវែង ២,១ម៉ែត្រ កម្ពស់  ១,០៥ម៉ែត្រ និងមានទម្ងន់ដល់ទៅ ៧៥០គីឡូក្រាម។

ស្តេចជ្រូកនេះ មានអាយុបីឆ្នាំហើយ ដែលជាក់ស្តែងគឺវាអាចរួចផុតពីការក្លាយជាចំណីរបស់មនុស្ស ដោយសាររូបរាងដ៏ធំសម្បើមរបស់វា និងដោយសារតែម្ចាស់របស់វាចង់ដឹងថា សត្វជ្រូកមួយក្បាលនេះអាចរីកមាឌបានប៉ុណ្ណាទៀត៕

 

ដោយ៖ ប៊ុនឃាំង

My Lekha

ព័ត៌មាន​តាមប្រតិទិន
ព័ត៌មានថ្មីៗ