ក្មេងស្រីអាយុ ១៩ឆ្នាំប្រកាសលក់ខ្លួន ដើម្បីយកប្រាក់ព្យាបាលជំងឺមហារីករបស់ម្តាយ

January 11, 2017 02:53 PM 691

នៅពេលដែលបញ្ហាទាំងឡាយដែរបានធ្លាក់មកលើក្រុមគ្រួសារ រឺមនុស្សជាទីស្រលាញ់របស់យើង វាប្រាកដណាស់ថាយើងនឹងព្យាយាមធ្វើអ្វីៗគ្រប់យ៉ាងដើម្បីជួយធ្វើអោយវាប្រសើរឡើងវិញ ។
ដូចជាករណីក្មេងស្រីម្នាក់នេះ នាងបានព្យាយាម រីអង្គាសប្រាក់ដើម្បីយកមកព្យាបាលម្តាយដែរមានជំងឺមហារីកស្បែក  តែអ្វីដែរនាងទទួលបានគឺមិនគ្រប់គ្រាន់សម្រាប់ព្យាបាលម្តាយរបស់នាងនោះទេ ។ 
Cao Mengyuan ជាក្មេងស្រីជំទង់មានអាយុ១៩ឆ្នាំ បានសម្រេចចិត្តប្រកាស់លក់ខ្លួនលើបណ្តាយសង្គម WeChat របស់នាងដើម្បីយកប្រាក់មកព្យាបាលជំងឺរបស់ម្តាយ។ នាងបានសរសេរថា “ម្តាយរបស់នាងខ្ញុំមានអាយុ 45ឆ្នាំ ហើយគាត់មានជំងឺមហារីកស្បែក ពេលនេះនាងខ្ញុំត្រូវការប្រាក់ដើម្បីព្យាបាលគាត់អោយរួចផុតពីជំងឺនេះ ។ ខ្ញុំសង្ឃឹមថា នឹងមានអ្នកមានចិត្តសប្បុរសធម៏ នឹងទិញនាងខ្ញុំ ហើយនាងខ្ញុំនឹងអាចយកប្រាក់ទាំងនោះមកព្យាបាលម្តាយរបស់នាងខ្ញុំ ។ បន្ទាប់ពីព្យាបាលម្តាយនាងខ្ញុំហើយ ខ្ញុំនឹងធ្វើការអោយអ្នកដែរបានទិញនាងខ្ញុំ រហូតដល់ខ្ញុំអាចមានលិទ្ធភាពសងប្រាក់គាត់វិញ ។ អ្វីដែរខ្ញុំនិយាយខ្ញុំមិនលេបសំដីវិញនោះទេ” ។
Cao Mengyuan គឺត្រូវការប្រាក់រហូតដល់ 350.000យ័ន្ត (ប្រហែល51.500$) ដើម្បីព្យាបាលម្តាយនាង ។ យ៉ាងណាមិញ រឿងរបស់នាងត្រូវបានលឺដល់លោក Huang Qiliang ដែរជាអ្នកស្វែងរក នឹងជួយដល់អ្នកដែរមានបញ្ហាដូចរូបនាង ហើយក៏បានជួយនាងនឹងព្យាបាលជំងឺអោយម្តាយនាង ហើយនាងក៏បានបញ្ឈប់ការដាក់លក់ខ្លួនទៀតដែរ ។

ដោយ៖ Thai

My Lekha

ព័ត៌មាន​តាមប្រតិទិន
ព័ត៌មានថ្មីៗ