ម្ដាយចិត្តអប្រិយ ដាក់ទោសដោយចងកូនហាលថ្ងៃ

January 11, 2017 03:21 PM 90

វីដេអូសកម្មភាពប៉ូលីសបានចូលទៅជួយស្រាយចំណងក្មេងតូចម្នាក់ដែលត្រូវម្ដាយដាក់ទោសដោយចងផ្អោបនឹងសសរបានសាយភាយពេញបណ្ដាញអនឡាញ។

ការដាក់ទោសកូនខ្លួនឯងយ៉ាងរន្ធត់នេះ បានកើតឡើងនៅក្នុងប្រទេស Colombia អាហ្រ្វិកខាងជើង ដោយក្មេងតូចម្នាក់ត្រូវបានគេឃើញម្ដាយដាក់ទោសឲ្យអង្គុយលើកៅហាលថ្ងៃដៃជាប់ចំណងនឹងបង្គោលសសរមួយ។

នៅក្នុងវីដេអូនេះ ស្រ្តីជាម្ដាយគិតតែពីយំ ខណៈពេលដែលប៉ូលីសម្នាក់ចូលទៅស្រាយចំណងឲ្យក្មេងប្រុសនោះ និង បានយកគេចេញទៅជាមួយប៉ូលីសម្នាក់ទៀត។ តែទោះយ៉ាងណា ស្ត្រីជាម្ដាយនៅតែត្រូវប្រឈមមុខនឹងច្បាប់ពីបទធ្វើទារុណកម្មលើកូនខ្លួនឯង។ 

 

ដោយ៖ ពុទ្ធារី

My Lekha

ព័ត៌មាន​តាមប្រតិទិន
ព័ត៌មានថ្មីៗ