ជឿអត់បើប្រាប់ថាតារាសម្ដែងស្រីចិនម្នាក់នេះមានវ័យ៧១ឆ្នាំហើយ?

January 11, 2017 03:46 PM 605

នៅក្នុងសន្និសីទកាសែតមួយដែលបានប្រារព្ធឡើងនៅក្នុងទីក្រុងប៉េកាំង ប្រទេសចិន​ កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០១៧កន្លងទៅនេះ​ តារាសម្ដែងស្រីចិនដែលមានវ័យដល់ទៅ ៧១ឆ្នាំ Angela Pan បានធ្វើឲ្យអ្នកដែលចូលរួម ព្រមទាំងអ្នកគាំទ្រទាំងអស់ស្រឡាំងកាំងយ៉ាងខ្លាំង នូវសម្រស់ដ៏មិនគួរឲ្យជឿរបស់នាង បើទោះបីជានាងមានវ័យរៀងជ្រែលណាស់ទៅហើយ។

នៅក្នុងកម្មវិធីនេះ ក៏មានវត្តមានរបស់តារាសម្ដែងស្រីជួរមុខលំដាប់ប្រទេសចិន Fan Bingbing មកចូលរួមផងដែរ។ យ៉ាងណាមិញ រាល់កម្មវិធីមុនៗ ស្រីស្អាតត្រកូល Fan រូបនេះតែងតែត្រូវគេចាត់ទុកជានារីកំពូលសម្រស់ស៊ីដាច់គេ តែដោយឡែក សម្រាប់កម្មវិធីនេះ​វិញ គេបែរជាចាប់អារម្មណ៍លើតារាសម្ដែងស្រីមិនចេះចាស់ Angela Pan ជាងនាងទៅវិញ៕

ដោយ៖ ប៊ុនឃាំង

My Lekha

ព័ត៌មាន​តាមប្រតិទិន
ព័ត៌មានថ្មីៗ