បុរសម្នាក់ជាប់ពន្ធនាគាររយៈពីរខែ បន្ទាប់ដាក់ថ្នាំក្នុងស្មៅអោយសត្វចិញ្ចឹមរបស់ខ្លួនស៊ី

January 11, 2017 04:16 PM 52

បុរស​ម្នាក់​​បានចិញ្ចឹមសត្វមួយ​​​ប្រភេទ​មាន​ឈ្មោះ​ ហេមស្ទឺ ​ជាប្រភេទ​សត្វ​ដែល​​មានរូបរាង​ប្រហាក់​ប្រហែល​និងសត្វ​កណ្ដុរដែរ ​​​ប៉ុន្តែ​​ថ្មីៗ​នេះ​​​អាជ្ញាធរបាន​​ចោទប្រកាន់​ដាក់ពន្ធនាគារ រយៈពេល​​​២​ខែ​​បន្ទាប់ពី​បុរស​ជាម្ចាស់​រូប​នោះព្យាយាម​អោយ​សត្វ​របស់​ខ្លួន​ស៊ីស្មៅដែល​មាន​លាយជាមួយនិង​ថ្នាំ​ដែល​នាំអោយ​គ្រោះថ្នាក់​ដល់ជីវិត​​។

Cruel Corey Lee Salvatore Destrow ជាម្ចាស់របស់សត្វ​មួយ​ក្បាល​នេះត្រូវបានប៉ូលីសប្រាប់​អោយ​ដឹងថា លោកបាន​អោយ​សត្វ​​ស៊ីស្មៅ​ដែល​មានដាក់​​ថ្នាំ ​LSD បន្ទាប់ពី​វីដេអូ នេះ​បាន បង្ហោះ​នៅ​​លើ​បណ្ដាញ​សង្គម​​ ខណៈពេល​ដែល​ម្ចាស់រូប​នោះ​​បាននិយាយថា​ ”យើង​នឹង​សម្លាប់​ឯង​ចោល​” ។

ក្រោយ​មក​ទៀត​នៅពេល​បុរស​នោះត្រូវ​បាន​សំភាសន៍​លោក​បាន​បដិសេធ​ថា​ លោក​​​មិន​បានចង​ចាំ​ថាខ្លួន​បានធ្វើអ្វីទៅ​​លើ​សត្វ​ចិញ្ចឹម​​​​នោះទេ​​​​​​​។ ​បើទោះជាមានការ​បកស្រាយ​ដើម្បី​​​គេច​វេស​ពីការ​ទទួល​ខុស​យ៉ាង​ណា​ក៏ដោយ ប៉ុន្តែ​តុលាការបាន​សម្រេចកាត់​ទោស​បុរ​សជាម្ចាស់​សត្វ​ដាក់ពន្ធនាគាររយៈពេល​ពីរខែ ពិន័យជាប្រាក់៤១៥ផោន​ និង​ហាម​ឃាត់​​មិនអោយ​​​ចិញ្ចឹម​សត្វ​រយៈពេល​​១០​ឆ្នាំ​​ផងដែរ​៕

ដោយ៖ សូ​ ណែត

My Lekha

ព័ត៌មាន​តាមប្រតិទិន
ព័ត៌មានថ្មីៗ