ចូលឆ្នាំថ្មី G-Dragon សន្យារឈប់ជក់បារី

January 11, 2017 04:37 PM 87

GD មិនមែនជាមនុស្សដែលចូលចិត្តចែករំលែករឿងជីវិតឯកជនប៉ុន្មានទេ ប៉ុន្តែថ្មីៗនេះ GD បានទម្លាយថាខ្លួនបានបោះបង់ទំលាប់មួយដើម្បីជាការអបអរឆ្នាំថ្មី។

ថ្មីៗនេះ ក្នុងព្រឹត្តការណ៏ប្រគុំតន្រ្តី២ថ្ងៃជាប់គ្នារបស់ក្រុម Big Bang​ ដែលរៀបចំឡើងនៅក្រុង សេអ៊ូល ប្រទេស កូរ៉េខាងត្បូង អំឡុងពេលសំរាក និងសំណេះសំណាលជាមួយហ្វេន សឿងរី ដែលជាសមាជិកពៅក្នុងក្រុមបានសួរទៅកាន់មេក្រុមរបស់ខ្លួនថា “តើ GD​ មានអ្វីថ្មីសំរាប់ឆ្នាំថ្មី?”។ GD ក៏បានឆ្លើយដោយបើកចំហរ និងមោទនភាពថា “ខ្ញុំឈប់ជក់បារីហើយ តែប្រើបារីបែបអេឡិកត្រូនិចវិញ”។

សឿងរី បានអោយដឹងផងដែរថា ពេលសមាជិកទាំង៥នាក់ធ្វើដំណើរជាមួយគ្នាក្នុងឡានតែមួយ តេយ៉ាង អង្គុយកៅអីមុខក្បែរអ្នកបើក GD និង T.O.P អង្គុយជួរទី១ ឯខ្លួន និង ដេសុង​ អង្គុយខាងក្រោយទ្រាំមិនបានទេពេលអ្នកអង្គុយកៅអីជួរទី១បង្ហុយផ្សែងបារីដាក់ម្តងៗ។ ដូច្នេះបានន័យថា ក៏អាចមកពីហេតុផលនេះដែរទើប GD ឈប់ជក់បារី៕ 

 

ដោយ៖ ដាឡែន

My Lekha

ព័ត៌មាន​តាមប្រតិទិន
ព័ត៌មានថ្មីៗ