មិនគួរឲ្យជឿ! នេះពិតជាស្រមោលរបស់ស្ដេចអង់គ្លេសដែលត្រូវគេធ្វើគុតកាលពី ៥០០ឆ្នាំមុន?

January 11, 2017 05:08 PM 503

សារព័ត៌មានបរទេសមួយដែលបានចុះផ្សាយកាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០១៧នេះថា ម្តាយកូន​ពីរ​នាក់​ភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់រូបថត​មួយ​សន្លឹក​ដែល​គាត់​បាន​ថត​នៅ​ប្រាសាទ Tower of London ​ជាប់ស្រមោល​ស្តេច Edward V ព្រះជន្ម ១២ វស្សា ដែល​ហាក់បីដូចជាចង់បង្ហាញ​តម្រុយទាក់ទិន​ការដោះស្រាយរឿងឃាតកម្មដ៏​អាថ៌កំបាំង​កាលពី ៥០០ឆ្នាំមុន​។​

លោកស្រី Mary Ryan អាយុ ៤០ឆ្នាំបានប្រាប់ឲ្យដឹងថា បាន​ថតរូប​អាវុធ​នៅក្នុង​ពិព័រណ៍​មួយ​នៅ​ប្រាសាទ​ខាងលើ ប៉ុន្តែលោកស្រី​មិនបាន​ចាប់អារម្មណ៍ពី​​ស្រមោលដែល​បង្ហាញក្នុង​កញ្ចក់នោះទេ លុះមកដល់​ផ្ទះ​​ទើប​ឃើញ​។​ លោកស្រី​​ជឿថា ស្រមោលខ្មោច​របស់​ក្មេងប្រុស​ក្នុង​កញ្ចក់​អាចជា​ស្តេច Edward V ដែល​ត្រូវបាន​ព្រះ​បិតុលា​របស់​ទ្រង់បញ្ជូនទៅកាន់​ប្រាសាទ​ខាងលើ​ជាមួយ​ព្រះអនុជ​ព្រះនាម Richard ដោយ​ ​នៅក្នុង​ឆ្នាំ១៤៨៣​។​

​លោក Thomas More មេធាវី​ក្នុង​សតវត្សរ៍​ទី១៦ បាន​អះអាងថា ព្រះអង្គម្ចាស់​ទាំងពីរ​អង្គ​ត្រូវបាន​សម្លាប់​បំបិទមាត់​ដោយ​ព្រះ​បិតុលា​របស់​ទ្រង់​ហើយ​កប់​នៅក្នុង​ប្រាសាទ​ខាងលើ ប៉ុន្តែ​មិនមាន​ការបញ្ជាក់​ណាមួយ​ច្បាស់លាស់ពីហេតុការណ៍នេះឡើយ ហើយ​ការបាត់​ខ្លួន​របស់​ព្រះអង្គ​ទាំងពីរ​ត្រូវបាន​គេចាត់ទុកថា ជា​ឃាតកម្ម​បំបិទមាត់ដ៏​អាថ៌កំបាំង​ជាងគេបំផុត​នៅលើ​ពិភពលោក​៕

ដោយ៖ ប៊ុនឃាំង

My Lekha

ព័ត៌មាន​តាមប្រតិទិន
ព័ត៌មានថ្មីៗ