ថៅកែស៊ីម៉ងត៍ដ៏ធំបំផុតនៅហ្ស៊ីមបាវ៉េ ត្រូវចោរប្លន់ និងវាយស្ទើរស្លាប់ ខណៈពេលកំពុងរួមភេទក្នុងរថយន្តជាមួយស្រីពេស្យា

January 12, 2017 02:18 PM 590

បុរសជនជាតិចិនម្នាក់ស្ទើរតែមិនសល់ជីវិត បន្ទាប់ពីត្រូវបានចោរប្លន់ អំឡុងពេលដែលរូបគេនិងស្រីរកស៊ីផ្លូវភេទម្នាក់កំពុងប្រព្រឹត្ដសកម្មភាពរួមភេទជាមួយគ្នាយ៉ាងត្រេកត្រអាលនៅក្នុងរថយន្ត ក្នុងទីក្រុង Gweru ប្រទេសហ្ស៊ីមបាវ៉េ។

សមត្ថកិច្ចបានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅក្បែរក្លឹប Gweru Sports Club កាលពីយប់ថ្ងៃសៅសប្ដាហ៍មុន ខណៈពេលដែលលោក Cheng Tang Thai ដែលជាប្រធាន​ក្រុមហ៊ុន​លក់​ស៊ីម៉ងត៍​ដ៏​ធំ​បំផុត​នៅ​ប្រទេសហ្ស៊ី​ម​បា​វ៉េរូបនេះ​ កំពុងនឹងសម្រេចកាមតណ្ហារបស់ខ្លួនជាមួយស្រ្ដីរកស៊ីផ្លូវភេទដែលមានឈ្មោះថា Agnes Chanparira វ័យ ៣៤ឆ្នាំ នៅលើរថយន្តម៉ាក Toyota របស់គាត់។

ភ្លាមៗនោះ ចោរមួយក្រុមក៏បានយកដុំថ្មមកវាយបំបែកកញ្ចក់ឡានរបស់លោករហូតដល់បែក និងធ្វើសកម្មភាពប្លន់តែម្តង ហើយបន្ទាប់នាង Chaparira បានស្ទុះរត់ចេញពីក្នុងឡានទាំងសភាពស្លន់ស្លោរ ទៅរាយការណ៍ប្រាប់អាជ្ញាធរដើម្បីសុំជំនួយ។

ពេលដែលនាងត្រឡប់មកវិញ ឃើញលោក​ Thai ត្រូវបានក្រុមចោរទាំងនោះវាយដំរហូតដល់បាត់បង់ស្មារតី និងប្លន់យករបស់មានតម្លៃអស់បាត់ទៅហើយ នៅសល់តែខ្លួនដែលស្រាតននលគោកលើឡាន រួចក៏ប្រញាប់ប្រញាលបញ្ជូនលោក Thai ទៅកាន់មន្ទីរពេទ្យនៅក្បែរនោះទៅដើម្បីសង្គ្រោះបន្ទាន់។

គួរបញ្ជាក់ផងដែរថា លោក Thai ត្រូវបានគេឲ្យដឹងថា ជាព្រានដែលតាមតែប្រមាញ់ស្រីស្អាតៗយករួមភេទនៅក្នុងរថយន្តរបស់លោកស្ទើរតែរាល់ល្ងាច៕ 

ដោយ៖ ប៊ុនឃាំង

My Lekha

ព័ត៌មាន​តាមប្រតិទិន
ព័ត៌មានថ្មីៗ