កក្រើកពេញអ៊ីនធឺណេត ខ្មោចតុក្កតាឡុកអុកក្មេងស្រីម្នាក់

January 12, 2017 03:07 PM 53

ទិដ្ឋភាពគួរឲ្យព្រឺក្បាលមួយ បានកើតឡើងខណៈពេលដែលក្មេងស្រីម្នាក់កំពុងតែលេងនៅក្នុងផ្ទះរបស់នាង មុនពេលគ្រប់យ៉ាងបានធ្វើឲ្យនាងភ្ញាក់ផ្អើល។

តាមវីដេអូកាមេរ៉ាសុវត្ថិភាពគួរឲ្យរន្ធត់ក្នុងផ្ទះមួយ បានបង្ហាញពីរូបភាពកូនក្រមុំតុក្កតាអង្គុយងាកក្បាលរបស់វាទៅមក មុនពេលរបស់ផ្សេងទៀតហោះពេញបន្ទប់។ ឳពុករបស់ក្មេងស្រីនោះបានតំឡើងកាមេរ៉ា ក្រោយពីនាងបានទៅប្ដឹងគេថាមានអ្វីម៉្យាងមករំខាននាង។

នៅក្នុងវីដេអូទីមួយ ក្មេងស្រីនោះកំពុងតែលេងយ៉ាងសប្បាយជាមួយរបស់លេងរបស់នាងនៅលើឥដ្ឋ ស្រាប់តែកូនក្រមុំជ័រមួយនៅកែងកាច់ជ្រុងចាប់ផ្ដើមធ្វើចលនាក្បាលរបស់វា។  

នៅក្នុងវីដេអូទីពីររិតតែចម្លែក ខណៈពេលដែលក្មេងស្រីកំពុងតែគូសគំនូរនៅក្នុងបន្ទប់ទទួលភ្ញៀវសុខៗ ស្រាប់តែក្រដាសជាច្រើនសន្លឹកបានហោះប៉ើងពីលើតុធ្វើឲ្យនាងភ័យរត់ចេញទៅក្រៅ។ បន្ទាប់មក តុចាប់ផ្ដើមបន្លឺសំលេងងឺតៗកូដនឹងឥដ្ឋដូចជាមានគេអង្រួន។

ពេលវេលានៅលើវីដេអូនោះ បានបង្ហាញថាវាកើតឡើងតាំងពីខែសីហាមុនមកម៉្លេះ តែវាទើបតែកក្រើកនៅក្នុងសប្ដាហ៍ថ្មីៗនេះ បន្ទាប់ពីត្រូវបានគេបង្ហោះចូលក្នុងបណ្ដាញហ្វេសប៊ុក។ 

 

ដោយ៖ ពុទ្ធារី

My Lekha

ព័ត៌មាន​តាមប្រតិទិន
ព័ត៌មានថ្មីៗ