អស់ទាស់! មើលការហ្វឹកហាត់របស់នារី និងបុរសអាកាសចរណ៏របស់ប្រទេស ចិន បានដឹងថាឡូយប៉ុណ្ណា

January 12, 2017 03:22 PM 183

បើមានឱកាសបានជិះយន្តហោះរបស់ប្រទេស ចិន សូមអ្នកកុំភ្លេចចាំមើលរបៀបចាក់កាហ្វេរបស់នារី ឬបុរសអាកាសចរណ៏ផងព្រោះក្រៅពីមានរាងកាយសម្បទារឹងមាំ ញញឹមស្រស់ ឈរយ៉ាងត្រង់ភ្លឹង ពួកគេនៅហ្វឹកហាត់ពីក្បួនបម្រើអតិថិជនទៀត ហើយលទ្ធផលនៃភាពឥតខ្ចោះនេះគឺបានមកពីការហ្វឹកហាត់យ៉ាងស្វិតស្វាញអស់រយៈពេលជាច្រើនម៉ោង។

ដូចអ្នកឃើញក្នុងរូបភាពស្រាប់ ដើម្បីទទួលបានស្នាមញញឹមយ៉ាងស្រស់ពួកគេត្រូវហាត់សមដោយខាំចង្កឹះ។ ដើម្បីទទួលបានដងខ្លួនដែលត្រង់ពួកគេត្រូវហាត់ទូលសៀវភៅលើក្បាល មិនត្រឹមតែសៀវភៅទេ នៅមានកែវ ឬដបភេសជ្ជះដែលមានភេសជ្ជះនៅពេញក្នុងនឹងទៀត រីឯជើងត្រូវគៀបក្រដាស់។

សុវត្ថិភាពជាចម្បង ដូច្នេះពួកគេថែមទាំងត្រូវហ្វឹកហាត់ក្បាច់គុណកុងហ្វូ ឬតៃក្វាន់ដូ ដើម្បីការពារខ្លួនទៀតផង៕

 

ដោយ៖ ដាឡែន

My Lekha

ព័ត៌មាន​តាមប្រតិទិន
ព័ត៌មានថ្មីៗ