កូនចិត្តតិរច្ឆានចាប់ម្ដាយចាស់អាយុ ៩២ឆ្នាំឃុំនៅក្នុងទ្រុងដូចសត្វធាតុ កំពុងធ្វើឲ្យមហាជនរំជួលចិត្ត

January 12, 2017 03:31 PM 122

លោកយាយអាយុ ៩២ឆ្នាំម្នាក់ កំពុងធ្វើឲ្យមហាជនទប់ទឹកភ្នែកមិនចង់ជាប់ បន្ទាប់ពីកូនប្រុស និងកូនប្រសារស្រីរបស់គាត់ បានរួមគំនិតគ្នាចាប់គាត់ដាក់ចូលទៅក្នុងទ្រូងរួចចាក់សោរ ឲ្យរស់នៅដូចសត្វធាតុ។

ប្ដីប្រពន្ធពីរនាក់ដែលរស់នៅតំបន់ស្វយ័ត Guangxi Zhuang ប្រទេសចិន​ បានធ្វើឲ្យបណ្ដាអ្នកនិយមប្រើប្រាស់បណ្ដាញអ៊ីនធឺណិតជាច្រើន ក្តៅស្លឹកត្រចៀកយ៉ាងខ្លាំង បន្ទាប់ពីបានដឹងថា ពួកគេទាំងពីរនាក់បានចាប់ឃុំម្ដាយរបស់ខ្លួននៅក្នុងទីងងឹត ព្រមទាំងគគ្រិចថែមទៀតផង។ វីដេអូនេះត្រូវបានបង្ហោះទៅក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គមចិន ហើយមកទល់នឹងពេលនេះ ប៉ូលិសក្នុងតំបន់ក៏បានក្របួចកពួកគេទាំងពីរយកទៅអប់រំហើយដែរ៕

ដោយ៖ ប៊ុនឃាំង

My Lekha

ព័ត៌មាន​តាមប្រតិទិន
ព័ត៌មានថ្មីៗ