រំភើបចិត្ត! គូស្នេហ៍មួយគូចែករំលែកនំដល់ជនអនាថាពេលកំពុងធ្វើពិធីមង្គលការ

January 12, 2017 04:17 PM 102

គូរ​ស្នេហ៍​ដែលកំពុង​​នឹងរៀប​ការមួយ​គូបាន​ប្រារព្ធធ្វើពិធីអាពាហ៍​ពិពាហ៍នៅ​ក្នុង​ព្រះវិហា​ ​ Auckland ប្រទេស ញូសឺឡេន ខណៈពេល​​​​​អ្នក​ទាំងពីរ​​បា​ន​ជួបជាមួយបុរសអនាថា​ម្នាក់​ដែលកំពុងតែអង្គុយ​នៅ​​​​​ក្បែរ​ផ្លូវ​​ដោយ​ក្ដីអាណិត​ទៅ​ដល់​បុរស​អនាថានោះ ​​គូស្វាមី​ភរិយា​ទាំងពីរបាន​យក​នំអោយ​​បុរស​អនាថា​ដែល​កំពុងតែអង្គុយ​នៅជិត​​ទី​នោះ​។

Bronia Tindall ហើយ​និង Fabrizio Clementi គូស្នេហ៍​​អ្នកទាំងពីរ​បាននិយាយ​ថា​ “ពួក​ខ្ញុំ​បានធ្វើការងារសង្គម​ ពេល​ខ្ញុំបានឃើញ​បុរស​​អនាថា​ម្នាក់​​​ឈ្មោះ  Miller  ហើយ​ពួកយើង ក៏បានអោយ​នំទៅ​គាត់​​”។​  មិនយូរ​បប៉ុន្មានគូស្នេហ៍​អ្នក​ទាំង​ពីរបានបង្ហោះ​រូប​ភាព​នេះទៅ​លើ​គេហទំព័រដោយមានការរិះគន់ពីក្រុម​​គ្រួសារ​ មិត្ត​ភក្តិ ដោយ​ពួកគេ​​យល់ថា រូប​ថត​អាពាហ៍​ពិពាហ៍​នេះពិតជាចម្លែក​ខ្លាំងណាស់​។

មែន​ហើយ​រូប​ភា​ព​​បានធ្វើអោយ​​មានភាព​ភ្ញាក់​​ផ្អើល​យ៉ាង​ខ្លាំង​​ ប៉ុន្តែ​​បាន​​បង្ហាញអោយឃើញ​ថា នេះគឺជាការងារ​សង្គម​ដ៏​ល្អ​បំផុត​​​ ជាអំពើ​ល្អ​ដែល​​មនុស្ស​អាច​ចែក​​រំលែក​​អោយ​​គ្នា​នៅពេល​​ដែល​​​ចាំបាច់ ប៉ុន្តែពេល​ខ្លះ​​គ្រាន់តែ​យើង​មិន​ដឹងថា​​ នៅពេល​​ណា​​ពួកគេ​ត្រូវ​ការ​មនុស្ស​អោយជួយ​តែ​ប៉ុណ្ណោះ​ ដូច្នេះការជួយ​ដល់​មនុស្សម្នាក់គឺជាអំពើមនុស្ស​ធម៌​ដ៏​​​ល្អ​បំផុត​៕​

 

 

 

ដោយ៖ សូ​ ណែត

My Lekha

ព័ត៌មាន​តាមប្រតិទិន
ព័ត៌មានថ្មីៗ