Style ផាត់មុខរបស់ ជប៉ុន មួយនេះកំពុងពេញនិយមខ្លាំងនៅ កូរ៉េ

January 12, 2017 04:52 PM 164

របៀបផាត់មុខដ៏ពេញនិយមរបស់ជនជាតិ ជប៉ុន មួយនេះត្រូវបានហូរចូលមកប្រទេស​ កូរ៉េខាងត្បូង ហើយវាសាយភាយលឿនដូចផ្សែងយ៉ាងអីញ្ចឹងដែលសូម្បីតែក្នុងឧស្សាហកម្ម K-Pop ក៏មិនរំលងដែរ។

Style ផាត់មុខថ្មីនេះមានឈ្មោះថា “Kira Kira make-up” ត្រូវបានប្រើប្រាស់ដោយតារា K-Pop ល្បីៗមួយចំនួនដូចជា Wonder Girl’s សុនមី, SHINee ឃី និង IU ជាដើម។ សូម្បីតែអ្នកជំនាញផាត់មុខរបស់ ​CL គឺ Pony ក៏បានផាត់មុខ Style នេះដែរ។

គីរ៉ា គីរ៉ា គឺជាការផាត់មុខដ៏ពេញនិយមដែលមានន័យថា ភ្លឺផ្លេកៗ។ ប្រជាជន ជប៉ុន និយមផាត់មុខនេះនៅពេលយប់ព្រោះវាធ្វើអោយទាក់ទាញ និងគួរអោយស្រឡាញ់ ខ្យូតៗ៕

 

ដោយ៖ ដាឡែន

My Lekha

ព័ត៌មាន​តាមប្រតិទិន
ព័ត៌មានថ្មីៗ