ស្ដ្រីម្នាក់ចោទគេថា លូកដៃចូលទៅស្ទាបប្រដាប់ភេទរបស់ខ្លួន លុះដឹងការពិតអ្នកអាចនឹងហួសចិត្ត

January 12, 2017 04:56 PM 1459

បុរសម្នាក់វ័យ ៣៥ឆ្នាំ ត្រូវបានតុលាការចោទប្រកាន់ពីបទ លូកម្រាមដៃកណ្តាលរបស់ខ្លួនចូលទៅក្នុងប្រដាប់ភេទរបស់ប្រពន្ធអ្នកជិតម្នាក់តាមបង្អួច ខណៈពេលដែលនាងកំពុងដេកលង់លក់។

ជនជាប់ចោទ Hlonipho Sibanda ត្រូវបានស្រ្ដីម្នាក់ចោទប្រកាន់ថា រូបគេបានប្រព្រឹត្តអំពើមិនសមរម្យលើរូបនាងពេលដែលនាងកំពុងដេក។ បើទោះបីជាមានការចោទប្រកាន់ដល់ថ្នាក់នឹងទៅហើយ លោក Sibanda ដែលត្រូវជាអ្នកជិតខាងបានប្រកែកទាំងឥតញញើតថា រូបគេមិនបានធ្វើទង្វើឆ្កួតៗបែបនេះទេ ហើយក៏គ្មានសិទ្ធិអ្វីមកបញ្ជូនលោកទៅដាក់ក្នុងបន្ទប់ឃុំឃាំងសម្រាប់រងចាំការជំនុំជម្រះក្តីនោះដែរ។

លោក Sibanda បានបន្តថា ស្ត្រីខាងលើបានប្រឌិតការចោទប្រកាន់នេះឡើង ដោយសារតែលោកបានស្ដីបន្ទោសឲ្យនាងពីរឿងអាពាហ៍ពិពាហ៍របស់នាង ហើយដោយសារតែលោកបានបដិសេធមិនព្រមសរសេរសារមួយឲ្យនាង ដើម្បីផ្ញើទៅមិត្តប្រុសថ្មីរបស់នាង ទើបនាងចង់ធ្វើបាបលោកបែបនេះ ហើយមួយវិញទៀត លោកក៏មានប្រពន្ធហើយដែរ មានហេតុផលអ្វីត្រូវឲ្យលោកទៅរកនាងទៀតនោះ។

យ៉ាងណាមិញ ទាក់ទិននឹងសំណុំរឿងដ៏រញ៉េរញៃមួយនេះ កំពុងស្ថិតនៅក្នុងកន្ដាប់ដៃរបស់សមត្ថកិច្ច រងចាំការស៊ើបអង្កេតឡើងវិញ ទើបសម្រេចថ្លឹងថ្លែងថា ខាងណាត្រូវខាងណាខុសឲ្យពិតប្រាកដ៕

 

 

ដោយ៖ ប៊ុនឃាំង

My Lekha

ព័ត៌មាន​តាមប្រតិទិន
ព័ត៌មានថ្មីៗ