វេជ្ជៈបណ្ឌិតយកដង្កូវពោះវៀនចំនួន១៥០ក្បាលចេញ​ពីក្រពះរបស់នារីម្នាក់

January 12, 2017 05:02 PM 291

នារីម្នាក់​ឈ្មោះ Neha Begum មានអាយុ​២២​ឆ្នាំ​​មកពី ​Neha Begum ខេត្ត​ យូថាប្រាដេស ​ភាគ​ខាង​ជើង​ប្រទេសឥណ្ឌា Neha Begum បាន​ទៅ​មន្ទីរពេទ្យ​បន្ទាប់ពីដឹង​​ខ្លួន​​មានអាការៈ​ឈឺ​ពោះ​និងក្ដៅខ្លួន​អស់​រយៈពេលជាង​មួយ​ខែ។

ក្រោយពី​បាន​ទៅ​ដល់​មន្ទីរពេទ្យ​​​​​​គ្រូពេទ្យ​រក​មិនឃើញ​មូល​ហេតុ​​នៃ​ការឈឺ​របស់នាង​នោះទេ​ ប៉ុន្តែ​នៅ​ពេល​ដែល​គ្រូសម្រេចចិត្ត​ធ្វើការវះកាត់​ដោយមិនរំពឹង​ថា នឹងប្រទះឃើញ​ដង្កូវពោះ​វៀន​នៅ​​ក្នុងក្រពះ​របស់នាង​នោះ​ទេ។ ក្រោយ​ពី​ធ្វើ​ការវះកាត់​ក្រុមគ្រូពេទ្យ​បានប្រទះ​ឃើញដង្កូវពោះវៀន​ចំនួន​១៥០​ក្បាល​​ពួនរស់​ក្នុងប្រពះរបស់នាង​។

តាមការ​រៀប​រាប់​ពីគ្រូពេទ្យ​បានបញ្ជាក់អោយ​ថា កន្លង​មក​ធ្លាប់តែ​ជួបករណី​ដង្កូវពោះ​រស់​នៅ​ក្នុងខ្លួនរបស់​អ្ន​ក​ជម្ងឺយ៉ា​ច្រើន​៣ទៅ៤តែ​ប៉ុណ្ណោះ​ ប៉ុន្តែ​មិនធ្លាប់​បានឃើញដង្កូវ​ពោះវៀន​​ច្រើន​យ៉ាង​នេះ​នោះទេ។ គ្រូពេទ្យ​ម្នាក់បាន​អះអាង​ថា ​ពិតជា​សំណាង​ខ្លាំង​ណាស់​ដែលគ្រូពេទ្យ​បានរក​ឃើញ​ដង្កូវ​ពោះវៀនទាំង​នេះមុនពេលដែលដង្កូវពោះវៀនទាំងនោះធ្វើដំណើរចូល​ទៅ​ក្នុងខួរ​ក្បាល​របស់​នាង​ នោះ​​​​ប្រាកដជាបង្កបញ្ហាដ៏ធ្ងន់ធ្ងរប៉ះពាល់ដល់​ប្រព័ន្ធសរសៃ​ប្រសាទជាមិន​ខា​ន៕

 

 

 

ដោយ៖ សូ​ ណែត

My Lekha

ព័ត៌មាន​តាមប្រតិទិន
ព័ត៌មានថ្មីៗ