តោះ! រៀនធ្វើជ្រក់ស្ពៃទាំងអស់គ្នា

January 12, 2017 05:57 PM 138

វិធីធ្វើជ្រក់ស្ពៃជើងទា រឺកុងឆាយ (គីមឆាយ) រូបមន្តងាយៗ និងមានរសជាតិឆ្ងាញ់ៗ។

គ្រឿងផ្សំ៖

- ស្ពៃជើងទា ៣គីឡូក្រាម, រំដេង ២ខាំ, អំបិលគ្រោះ ២ខាំ, ស្ករសកន្លះគីឡូក្រាម។

វិធីធ្វើ៖
- ចិតស្ពៃ ជាចំណិតហើយលាង២-៣ទឹក ហើយយកទៅត្រាំទឹក (កុំភ្លេចច្របាច់ក្រូចឆ្មា១ចំណិតផង) ទុកចោល ១០ទៅ១៥នាទី ចាំលាងចម្រះនឹងទឹកស្អាត ១-២ទឹកទៀត (អនាម័យស្អាតបន្សាបគីមី)
- ដាំទឹកក្តៅ (មិនបាច់ពុះទេ៧០-៨០អង្សា) យកស្ពៃមកស្រុស ២-៣នាទី ហើយស្រង់យកលាងទឹកត្រជាក់ រួចស្រង់ដាក់កញ្រែ្ចងទុកមួយឡែក 
- បុករំដេង និងអំបិលគ្រោះចូលគ្នា (ដូចក្នុងរូប)
- ដាំទឹកស្ករស ១លីត្រ
- យកស្ពៃច្របាច់ជាមួយអំបិលរំដេងម្តង១ម្តង១ រួចផ្អាប់ទុក ៣-៥ម៉ោង ស៊ឹមស្រង់យកតែស្ពៃ (ទឹកអំបិលមិនយកទេ)
- រៀបស្ពៃចូលក្រឡ ឬកែវ
- ចាក់ទឹកស្ករចូលអោយស្មើ ឬលេចស្ពៃរួចគ្របទុកជាការស្រេច
- រក្សាទុក ៣-៥ថ្ងៃ អាចយកមកទទួលទានបានហើយ។

វិធី៍ធ្វើមួយបែបទៀត៖ ស្ពៃមិនបាច់ស្រុសក៏បានគ្រាន់តែយកវាទៅហាលថ្ងៃអោយស្រពាប់ (លាងទឹក ១ឬ២សារ ទៀតចាំយកវាមកក្រឡុកអំបិលផ្អាប់ទុក ២-៣ម៉ោង ពូតទឹកចេញ ហើយចាំយកមកប្រលាក់ជាមួយអំបិលរំដេងភ្លក់មើលកុំអោយប្រៃពេក ហើយចាក់ទឹកស្ករគ្របទុកជាការស្រេច។

បញ្ជាក់៖ បើបងប្អូនខ្លាចប្រៃខ្លាំងបន្ថយអំបិល, បើមិនសូវចូលចិត្តក្លិនរំដេងបន្ថយរំដេង, 

ប្រភព: Khek Sivannet, ESPL

 

ដោយ៖ ដាឡែន

My Lekha

ព័ត៌មាន​តាមប្រតិទិន
ព័ត៌មានថ្មីៗ