បែកក្បាលដេរអស់ ១៥ថ្នេរលេង គ្រាន់តែមានរឿងចង់ប្រាប់ប្រពន្ធថា...

August 10, 2017 04:31 PM 196

បុរសវ័យ ៥៥ឆ្នាំម្នាក់ ត្រូវបានរងរបួសយ៉ាងធ្ងន់ធ្ងរដោយប្រពន្ធកាប់នឹងកាំបិត បន្ទាប់ពីគាត់បានប្រាប់នាងពីចេតនារបស់គាត់ចង់បានប្រពន្ធទី២ ។

ក្នុងឧប្បត្តិហេតុនៅវេលាម៉ោង ១រសៀល នៅតំបន់ Kampung Manek Urai Lama សង្កាត់ Kuala Krai ខណៈពេលបុរសម្នាក់នេះ កំពុងដេកលើកម្រាលឥដ្ឋនៃផ្ទះរបស់គាត់ ហើយបានប្រាប់គំរោងចង់បានប្រពន្ធមួយទៀតទៅប្រពន្ធបច្ចុប្បន្នអាយុ ៥៦ឆ្នាំរបស់គាត់។ គ្រាន់តែលឺភ្លាម ភរិយាបានវិលត្រឡប់ទៅបន្ទប់វិញដោយប្រើកាំបិតមួយកាប់ទៅលើប្តីរបស់នាង បណ្ដាលឲ្យរងរបួសត្រង់ក្បាល ខ្នង ថ្ងាស និង ដៃស្តាំ។ បុរសជាប្ដីមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង និង បានរត់ចេញពីផ្ទះភ្លាមៗដែរ។ ក្រោយមក គាត់ត្រូវបានគេបញ្ជូនទៅគ្លីនិច Manek Urai ដេរអស់ ១៥ថ្នេរ។

អនុប្រធានប៉ុស្ដិ៍ Deputy Superintendent Zulkarnain Ismail Al Haj លោក Kuala Krei បាននិយាយថា ទោះបីជាមានហេតុការណ៍នេះក៏ដោយក៏គ្មានរបាយការណ៍ប៉ូលីសណាមួយថាត្រូវបានគេចាប់ខ្លួននារីជាប្រពន្ធដែរ នៅពេលដែលប្តីប្រពន្ធមួយគូនេះបានផ្សះផ្សាគ្នាតាំងពីពេលនោះមក។
ទោះបីជាយ៉ាងណាក៏ដោយ រូបភាពបុរសដែលរងរបួសត្រូវបានគេចែកចាយតាមប្រព័ន្ធផ្សព្វផ្សាយសង្គម។

ប្រភព៖ nst

ដោយ៖ ពុទ្ធារី

My Lekha

ព័ត៌មាន​តាមប្រតិទិន
ព័ត៌មានថ្មីៗ