អ្នកណាទៅនឹកស្មានកំពុងតែជិះស្រាប់តែរន្ទះបាញ់ បាញ់ភ្លាមៗ

August 11, 2017 11:06 AM 133

នៅ​ក្នុងវីដេអូដែលបានបង្ហាញ​អោយ​ឃើញ​និងធ្វើអោយ​ភ្ញាក់​ផ្អើលតែ​​ភ្លាមៗ​រន្ទះបាញ់​បា​ន​បាញ់​​នៅ​ចំកណ្ដាល​ហ្វូង​អ្នក​ដំណើរ​ជាច្រើន​ដែល​កំពុងតែ​ធ្វើ​ដំណើរនៅ​​លើ​​ផ្លូវ​​មួយ​កន្លែង​នៅក្នុងប្រទេសចិន​។

ហេតុ​ការណ៍របន្ទះបាញ់​នេះ​​បាន​​កើត​ឡើង​នៅក្រុង គ័ងលីន នៃខេត្ត​ គ័ងស៊ី ប្រទេសចិនបានធ្វើ​អោយអ្នក​ដំណើរ​​ម្នាក់​បានរង​របួស​ ប៉ុន្តែមិនធ្ងន់ធ្ងរ​​ធ្វើអោយ​រង​គ្រោះដល់ជីវិត​នោះទេ។ ​

យោងតាម​របាយ​ការអ្នក​ជិះ​ម៉ូតូ​​ដែលមាន​ឈ្មោះ Tang ដែល​កំពុងតែ​ជិះម៉ូតូស្រាប់​តែ​​ត្រូវ​រន្ធះបាញ់​ បាញ់​ស្ទើរតែ​ត្រូវលោកទៅ​ហើយ​។

ឃើញថាក្រោយ​ពីហេតុការណ៍នេះបាន​កើតឡើង បុរសជាអ្នក​​​​​ជិះម៉ូតូ​រូប​នោះ​ត្រូវ​​​​បា​ន​ដួល​សន្លប់​​នៅ​​មុខ​នៅ​​និងកន្លែង​កើត​ហេតុ​ ប៉ុន្តែ​ត្រូវ​បាន​អ្នក​នៅ​ក្បែរនោះជួយ​សង្រ្គោះ និងត្រូវ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ដោយសង្ឃឹម​និងបានធូស្បើយ​​ឆាប់​ៗ​៕​

ប្រភព៖ dailymail

ដោយ៖ សូ​ ណែត

My Lekha

ព័ត៌មាន​តាមប្រតិទិន
ព័ត៌មានថ្មីៗ