សំណាងម៉េស! លេងហ្គេមអស់តែ ៣ដុល្លារ ឈ្នះបាន ១០លានជាង

August 15, 2017 02:01 PM 108

បុរស​ម្នាក់ បាន​ឈ្នះ​រង្វាន់​ធំរហូត​ដល់​ទៅ ១១,៨ លាន​ដុល្លារ បន្ទាប់​ពី​បាន​ផ្សង​សំណាង​ជាមួយ​ម៉ាស៊ីន​ហ្គេម Slot Machine ដែលចំណាយប្រាក់ត្រឹមតែ ៣ ដុល្លារ ខណៈ​កំពុង​ដើរ​វិស្សមកាលនៅ​ក្នុង​ទីក្រុង Las Vegas។

កាល​ពី​ថ្ងៃ​អង្គារ​សប្ដាហ៍​មុន បុរស​មហា​សំណាង​ខាង​លើដែលមាន​ឈ្មោះ​ថា Rodolfo T ជាជនជាតិអាមេរិក​រស់​នៅ​រដ្ឋ California បាន​ចូល​ផ្សង​សំណាងនៅ​ឯ​សណ្ឋាគារ Fremont Hotel and Casino ​ក្នុង​ទីក្រុង Las Vegas ហើយបាន​​ឈ្នះ​នៅ​វេលា​ម៉ោង​ប្រហែល ៦៖៣០នាទីល្ងាច។

អ្នក​ចាត់ការ​ទូទៅនៅ​ឯ​សណ្ឋាគារ​ខាងលើ លោក Jim Sullivan បាន​ប្រាប់​ឲ្យ​ដឹង​ថា ពួកគេ​ធ្លាប់​បាន​ផ្ដល់​រង្វាន់​ជាច្រើនដង​រួច​មក​ហើយក្នុង​រយៈពេល ៦០ ឆ្នាំ​មក​នេះ ប៉ុន្តែ​មិន​ដែល​ដូច​លើក​នេះ​ទេ៕

ប្រភព៖ dailymail

ដោយ៖ ពុទ្ធារី

My Lekha

ព័ត៌មាន​តាមប្រតិទិន
ព័ត៌មានថ្មីៗ