ប្លែកទៀតហើយ ហូបចរន្ដភ្លើងជំនួសអាហារ យ៉ាងណាក៏មិនឆក់ស្លាប់

August 15, 2017 02:46 PM 198

“​បុរសអំពូល​ភ្លើង​” ជារហស្សនាម​ដែលបុរស​ជនជាតិ​ឥណ្ឌា​ម្នាក់​ទទួលបាន​ បន្ទាប់ពី​រូបគាត់​អាច​ទទួលទាន​ចរន្តអគ្គិសនីជំនួស​អាហារ​។​

​បុរស​ជនជាតិ​ឥណ្ឌា​ម្នាក់ឈ្មោះ ណា​រ៉េ​ស កុមារ អាយុ ៤២ ឆ្នាំ​ មកពី​ទីក្រុង Muzzafarnagar ប្រទេស​ឥណ្ឌា​ភាគ​ខាង​ជើងបាន​និយាយថា លោក​អាចឲ្យ​ចរន្តអគ្គិសនី​រត់​ឆ្លងកាត់​តាមរយៈ​រាងកាយ​របស់គាត់​ ដោយ​គ្រាន់តែ​ដោ​តដៃ​ចូលទៅក្នុង​ចរន្តអគ្គិសនី ហើយ​បន្ទាប់ពី ៣០ នាទី គាត់​ឆ្អែត​មិនបាច់​ហូបបាយ ហើយ​មិនមាន​អារម្មណ៍​ឆក់​នោះទេ នៅពេល​ប៉ះ​ខ្សែភ្លើង​មាន​ចរន្ត​។​

​លោក កុមារ បាន​និយាយថា ​គាត់​រកឃើញពី​ទេពកោសល្យ​ចម្លែករបស់ខ្លួននេះ ​នៅពេលដែល​គាត់​បានប៉ះ​ខ្សែ​មាន​ចរន្ត​ដោយ​ចៃដន្យ​នៅ​ថ្ងៃមួយ​នៅ​កន្លែងធ្វើការ ហើយ​ចាប់តាំងពី​ពេល​នោះមក​គាត់​បានក្លាយ​ទៅជា​ឈ្លក់​វង្វេង​នឹង​ស៊ី​ចរន្តអគ្គិសនី​ជំនួស​អាហារ​។​

​លោកបាន​ប្រាប់​សារព័ត៌មាន Cover Asia Press ថា “​ខ្ញុំ​អាច​ប៉ះ​ឧបករណ៍​អគ្គិសនី​ដូចជា​ទូរទស្សន៍ ម៉ាស៊ីន​បោកគក់ ទូទឹកកក និង​ អាំង​វឺ​ត​ទ័​រ​ដោយ​ដៃទទេ​ហើយ​វា​មិន​ឆក់​នោះទេ​។

 

ដោយ៖ ពុទ្ធារី

My Lekha

ព័ត៌មាន​តាមប្រតិទិន
ព័ត៌មានថ្មីៗ