អាសូរណាស់ ម្ដាយអាយុ ១២ឆ្នាំ បង្កើតកូនហើយបោះចោលក្នុងគុម្ពោធព្រៃ

August 16, 2017 02:27 PM 206

ក្មេង​ស្រី​ជា​ម្ដាយ​អាយុ ១២​ឆ្នាំ​ មកពីប្រទេស​ចិនម្នាក់ ​បាន​សម្រាល​កូន​ស្រី​យ៉ាង​លួចលាក់ ហើយក៏​បោះ​បង់​កូន​ចោល​ក្បែរ​គុម្ពោត​ព្រៃ​ក្នុង​ទីក្រុង Yibin។

ទារិកាដែលត្រូវ​បាន​គេ​ប្រទះ​ឃើញ​​កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុននេះ ​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ភ្លាម​ៗ ហើយសំណាង​​ល្អ​នាង​មាន​សុខភាព​ល្អធម្មតា។ ​អាជ្ញាធរ​ក្នុង​តំបន់​​បាន​អះអាង​ថា ​ម្ដាយ​របស់​ទារិកា​ ជា​សិស្ស​​​ថ្នាក់​បឋម​ម្នាក់ ដែល​ឪពុក​ម្ដាយ​ទុក​ចោល​​ព្រោះពួក​គាត់​ត្រូវទៅ​រក​ការងារ​ធ្វើ​នៅ​ទី​ក្រុង។

យោងតាមគេហទំព័រសារពត៌មានចិន បានឲ្យដឹងថា ទារិកា​នេះត្រូវ​គេ​​ឃើញ​​​នៅ​សង្កាត់​ Nanxi ​ទីក្រុង Yibin ខេត្ត Sichuan ដោយមាន​កន្សែង​គ្រប​ជិតក្បែរ​គុម្ពោត​ព្រៃនា​យប់​ថ្ងៃ​ទី ១១​ សីហា​ កន្លង​ទៅ។ ភ្លាម​ៗ​បន្ទាប់​ពី​ប្រទះ​ឃើញ គេ​បាន​បញ្ជូន​ទារិកា​​ទៅ​កាន់​មន្ទីរពេទ្យ Nanxi។

តាម​ប្រភព​ពី​អាជ្ញាធរ បានឲ្យដឹងថា ម្ដាយ​អាយុ​ទើប​ ១២​ឆ្នាំ​នេះ ជា​សិស្ស​សាលា​ឈ្មោះ Xiao Min រស់​នៅ​ភូមិ​ក្បែរ​កន្លែង​កើត​ហេតុ។ គេ​បាន​រស់​នៅ​​ជាមួយ​ជីដូន ហើយ​ឪពុក​ម្ដាយ​ចេញ​ទៅ​ធ្វើ​ការ​ឆ្ងាយ​បាត់។ ចំណែក​គ្រូ​បន្ទុក​ថ្នាក់​របស់​នាងក៏មិន​ដឹង​ថា Min ​ពពោះ​នោះ​ទេ។ ទោះយ៉ាងណា អាជ្ញាធរ​កំពុង​ស៊ើបអង្កេត​លើ​កុមារី​ថ្នាក់​ទី​ ៥​នេះ ដើម្បី​រក​មូល​ហេតុ​នៃ​ការ​ពពោះ​ថា​ ជា​ចាប់​រំលោភ​​ ឬ​យ៉ាង​ណា។

ប្រភព៖ dailymail

ដោយ៖ ពុទ្ធារី

My Lekha

ព័ត៌មាន​តាមប្រតិទិន
ព័ត៌មានថ្មីៗ