ភ្ញាក់ផ្អើលពេលឃើញចិញ្ចៀនភ្ជាប់ពាក្យខ្លួនបាត់ជាង ១០ឆ្នាំ ទៅនៅជាប់ក្នុងការ៉ុតទៅវិញ

August 18, 2017 02:42 PM 205

ស្ត្រី​​ម្នាក់​ដែលមិនរំពឹងថា នឹង​បាន​ឃើញ​ចិញ្ចៀន​ភ្ជាប់​ពាក្យ​ដ៏​ស្រស់​ស្អាត​របស់​ខ្លួន​សារ​ជា​ថ្មី​ម្ដង​ទៀតនោះ និងព្រមទាំង​បាន​ទិញ​កូន​ចិញ្ចៀន​តូច​មួយយក​មក​ជំនួស​ មាន​ភាព​ភ្ញាក់ផ្អើល​ជា​ខ្លាំង នៅពេលដែល​កូន​ប្រសារ​ស្រី​របស់​ខ្លួនបាន​រក​ឃើញ​ចិញ្ចៀន​នោះ ជាប់​ជាមួយ​ផ្លែ​ការ៉ុតមួយមើមទៅវិញ។

គ្រួសារ​ខាង​លើ​នេះ បាន​ប្រមូល​ផល​ការ៉ុត​ពី​ចម្ការ​របស់​ពួក​គេ នៅ​ក្នុង​ខេត្ត Alberta ប្រទេស​កាណាដា ​យក​មក​ធ្វើ​អាហារ​ពេល​ល្ងាច ហើយក្នុងចំណោមនោះការ៉ុត​មួយ​ផ្លែ បាន​ដុះ​ចេញពី​ប្រឡោះ​ចិញ្ចៀន និង​ រុញ​វា​ចេញ​ពី​ក្នុង​ដី​ឡើង​មក​តែម្ដង។

អ្នកស្រី Mary Grams អាយុ ៨៤ ឆ្នាំ បាន​បាត់​ចិញ្ចៀន​ជា​ទី​ស្រលាញ់​របស់​ខ្លួន កាល​ពី​ឆ្នាំ ២០០៤ ខណៈ​ពេល​ដែល​លោក​ស្រី​កំពុង​នៅ​ក្នុង​សួនច្បារ ហើយ​បាន​គិត​ថា លោកស្រី​នឹង​លែង​បាន​ឃើញ​វា​តទៅទៀតហើយ។

លោកស្រី Grams បាន​ពាក់​ចិញ្ចៀន​នោះ តាំង​ពី​ឆ្នាំ ១៩៥១ មក​ម្ល៉េះ ពោល​គឺ​រយៈពេល ១ឆ្នាំ​មុន​ពេល​លោក​ស្រី​រៀបការ​ជាមួយ​ស្វាមីឈ្មោះ Norman។

ប្រភព៖ worldnews

ដោយ៖ ពុទ្ធារី

My Lekha

ព័ត៌មាន​តាមប្រតិទិន
ព័ត៌មានថ្មីៗ