យកក្រដាសប្រាក់ ១យ័ន បួនការុងទៅទិញឡានឲ្យបុគ្គលិកអង្គុយរាប់ឡើងល្វីងមុខ

August 21, 2017 03:03 PM 196

បុគ្គលិក​ហាង​​លក់​រថយន្ត​មួយ​កន្លែង​នាំគ្នាអង្គុយរាប់លុយឡើងល្វីង​មុខ​តែត ​បន្ទាប់​ពីស្ត្រីម្នាក់​​យក​ក្រដាស​ប្រាក់ ១​យ័ន ​ចំនួន ​​៤​ការ៉ុង ទៅ​ទិញ​រថយន្ត​មួយ​គ្រឿង​តម្លៃ ២០​០,០០០​យ័ន។

តាម​ប្រភព​ពី​សារព័ត៌មាន​ចិន បានឲ្យដឹងថា ថៅកែ​ហាង​រថយន្ត Guangzhou Honda 4S ​ដែលស្ថិត​នៅ​ទីក្រុង Binzhou ខេត្ត ​ Shandong ​​​បាន​ប្រើ​បុគ្គលិក​ស្រី​ប្រុស​​ចំនួន ២០​នាក់​ឲ្យ​អង្គុយ​រាប់​ក្រដាស​ប្រាក់​របស់​អតិថិជន​​ខាង​លើ​ កាល​ពី​ថ្ងៃ​ទី ១៨ សីហា កន្លង​ទៅ អស់​ជាង ២​ម៉ោង បាន​តែ​ជាង ១៣​ម៉ឺន​យ័ន​ប៉ុណ្ណោះ ដូច្នេះ​ពួក​គេ​ត្រូវ​​​បន្ថែម​ពេល​​ទៀត ដើម្បី​រាប់​ឲ្យ​អស់។

ប្រភព៖ thetruckersreport

ដោយ៖ ពុទ្ធារី

My Lekha

ព័ត៌មាន​តាមប្រតិទិន
ព័ត៌មានថ្មីៗ