មិនដាច់ចិត្តបូជាសពប្រពន្ធ យកទៅក្លាស្សេទុកដោយសង្ឃឹមថា វិទ្យាសាស្ត្រនឹងជួយឲ្យនាងរស់ឡើងវិញនៅថ្ងៃណាមួយ

August 22, 2017 03:14 PM 225

លោក Gui Junmin អាយុ ៤៩ ឆ្នាំ​ បាន​ប្រាប់​ឲ្យ​ដឹង​ថា ​លោក​ជឿជាក់​ថា អ្នកស្រី Zhan មិនមែន​ស្លាប់​ទេ គឺ​គ្រាន់​តែ​ដេក​លក់​ប៉ុណ្ណោះ។ សាកសព​អ្នក​ស្រី Zhan Wenlian អាយុ ៤៩ ឆ្នាំ ដែល​ស្លាប់​ដោយ​សារ​ជំងឺ​មហារីក​សួត ត្រូវ​បាន​រក្សា​ទុក​នៅ​ក្នុង​សារធាតុ​អាសូត​រាវ (Liquid Nitrogen) ក្នុង​កម្រិត​សីតុណ្ហភាព -១៩៦ អង្សាសេ នៅ​ឯ​វិទ្យាស្ថាន​មួយ​កន្លែង​ក្នុង​ខេត្ត Shandong ប្រទេស​ចិន។

ជា​មួយ​គ្នា​នេះ​ដែរ លោក Gui បាន​និយាយ​ថា លោក​ស្ទាក់ស្ទើរ​ក្នុង​ការ​អនុញ្ញាត​ឲ្យ​មនុស្ស​ដែល​លោក​ស្រលាញ់​ចាកចេញ​ទៅ និង​ មិន​ចង់​ឃើញ​នាង​ត្រូវ​គេ​បូជា​ឡើយ ដូច្នេះលោកបាន​យក​សាកសព​ប្រពន្ធ​របស់​ខ្លួន​ទៅ​ក្លាស្សេ ដោយ​សង្ឃឹម​ថា នាង​អាច​មាន​ជីវិត​រស់​ឡើង​វិញ​ម្ដង​ទៀត នៅ​ពេល​ដែល​បច្ចេកវិទ្យា​ឈាន​ដល់​ចំណុច​កំពូល​មួយ។

ប្រភព៖ dailymail

ដោយ៖ ពុទ្ធារី

My Lekha

ព័ត៌មាន​តាមប្រតិទិន
ព័ត៌មានថ្មីៗ