នេះជាអ្វីដែលអ្នកគួរធ្វើពេលមានអារម្មណ៏ស្រ្តេស

January 04, 2017 05:51 PM 137

ការងារក្រុមហ៊ុន​ កិច្ចការសាលា ឬបរិស្ថានជុំវិញខ្លួនអាចធ្វើអោយយើងមានសំពាធ ហើយវានឹងបង្ករទៅជាស្រ្តេស។ អ្វីដែលគួរអោយបារម្ភនោះគឺស្រ្តេសប៉ះពាល់សុខភាពធ្ងន់ធ្ងរណាស់បើយើងមិនចាប់អារម្មណ៏វាអាចធ្វើអោយយើងមានជំងឺប៉ះពាល់ផ្លូវចិត្ត។ ដូច្នេះ សូមកុំបណ្តោយអោយខ្លួនអ្នករងសំពាធរហូតក្លាយជាស្រ្តេស ហើយខាងក្រោមនេះជាអ្វីដែលអ្នកគួរចងចាំដើម្បីកាត់បន្ថយសំពាធ។

- កត់ទុកនូវអ្វីដែលធ្វើអោយយើងមានសំពាធ ឬស្រ្តេស។

- ធ្វើការងារជាក្រុមដើម្បីមានការពិភាក្សា។

- ធ្វើអ្វីតាមសម្រួល ឆ្លៀតពេលសំរាកអានសៀវភៅ ស្តាប់តន្រ្តីសប្បាយៗ ហាត់ប្រាណ ឬស្រូបខ្យល់អាកាសមួយភ្លែត។

- បែងចែកកិច្ចការជាផ្នែកតូចៗស៊ឹមយកមកបញ្ចូលគ្នា។

- បន្ធូរបន្ថយអារម្មណ៏តានតឹងដោយការដកដង្ហើមវែងៗ។

- កុំគិតថាវាមិនធ្ងន់ធ្ងរ។

- កុំលាក់ទុកក្នុងចិត្តតែម្នាក់ឯង ត្រូវនិយាយក៏​និយាយ ត្រូវយំក៏យំ ត្រូវសើចក៏សើច។

- ព្យាយាមធ្វើអ្វីដែលនាំអោយយើងអាចរីករាយ។

- កុំសំងំតែម្នាក់ឯង ឬបង្ខំខ្លួនឯង។

- កុំធ្វើកិច្ចការធំមួយចូលគ្នាតែម្តង។

- កុំនំាស្រ្តេសចូលផ្ទះ៕

 

ដោយ៖ ដាឡែន

My Lekha

ព័ត៌មាន​តាមប្រតិទិន
ព័ត៌មានថ្មីៗ