ផលវិបាកនៃការព្យាបាលឬសដូងបាតមិនត្រឹមត្រូវ!

January 05, 2017 02:00 PM 176

ប្រភពរូបភាព៖ អិនធឺណេត

ឬសដូងបាត ជាការរីកធំនៃសរសៃឈាម នៅក្រសាលគូថរបស់មនុស្សដែលមានពីធម្មជាតិ។
ឬសដូងបាត អាចមាន៤ដំណាក់កាល៖
-ទី១: ស្ថិតនៅក្នុងក្រសាលគូថ
-ទី២: ធ្លាក់ចុះបន្តិច តែមិនទាន់ចេញផុតទេ
-ទី៣: ធ្លាក់ចុះក្រសាលគូថផុត រួចចូលវិញ ពេលបន្ទោបង់
-ទី៤: ធ្លាក់ចុះមិនចូលវិញទេ
ក) រោគសញ្ញា៖
- ធ្លាក់ឈាមស្រស់ពេលបន្ទោបង់
- ឈឺចាប់ក្រហាយ ឫរមាសក្រសាលគូថ
- មានដុំសាច់ទុនៗ ធ្លាក់ជាប់នៅក្រៅក្រសាលគូថ
ខ) ការព្យាបាល៖
ការព្យាបាលភាគច្រើន នៅតំណាក់កាលៈ
- ទី ២: ដោយការចង
- ទី ៣ និងទី ៤ ដោយការវះកាត់
ការចាក់ថ្នាំអោយស្វិត ឬរលួយជ្រុះ ត្រូវបានគេបោះបង់ចោលហើយ ព្រោះដោយសារអាចមានវិបត្តិធ្ងន់ធ្ងរ។ 
បច្ចុប្បន្នមានអ្នកតាំងខ្លួនថាជាគ្រូព្យាបាលឬសដូងបាត ដែលពួកគាត់អោយការព្យាបាលដោយចាក់ថ្នាំនៅក្រសាលគូថដែលធ្វើអោយរលួយ (ដោយមិនបានធ្វើរោគវិនិច្ឆ័យច្បាស់លាស់ថា ជាឬសដូងបាត រឺដុំមហារីក) ហើយជាលទ្ធផលៈ
- ធ្លាក់ឈាម
- ដំបៅរលួយបង្ករោគធ្ងន់ធ្ងរ
- ឬពេលជាសះទៅ ធ្វើអោយខ្ជិបក្រសាលគូថ
ការព្យាបាលស្មុគស្មាញ ដែលជាដំណោះស្រាយៈ
- បំលែងផ្លូវលាមក (បន្ទោរបង់តាមចង្កេះ)
- ព្យាបាលរបួសរយៈពេលយូរ
- ត្រូវវះកាត់ពង្រីកក្រសាលគូថ ២ ទៅ ៣ ដង ក្រោយមកទៀត
- ចុងបញ្ចប់ត្រូវវះកាត់តពោះវៀនអោយបន្ទោរបង់តាមរន្ធគូថធម្មតាវិញ ហើយភាគច្រើនលទ្ធផលមិនបានល្អដូចដើមឡើយ។
ប្រសិនបើលោកអ្នកមានអាការៈ ឬរោគសញ្ញាដូចបានរៀបរាប់ខាងលើ សូមមកពិគ្រោះ និងធ្វើរោគវិនិច្ឆ័យឲ្យបានច្បាស់លាស់ ជាមួយវេជ្ជបណ្ឌិតជំនាញនៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីឈានទៅរកការព្យាបាលមួយដ៏ត្រឹមត្រូវប្រកបដោយជោគជ័យ។ ជៀសវាងការព្យាបាលដោយគ្មាន ការធ្វើរោគវិនិច្ឆ័យ និងបច្ចេកទេសត្រឹមត្រូវ ដែលធ្វើឲ្យអ្នកជំងឺអាចគ្រោះថ្នាក់ដល់អាយុជីវិត និងពិការភាពអស់មួយជីវិត ព្រមទាំងខាតពេលវេលានិងលុយកាក់ជាច្រើន។ source: Calmette Hospital
ប្រភពរូបភាព៖ អិនធឺណេត

ដោយ៖ សុគន្ធ

My Lekha

ព័ត៌មាន​តាមប្រតិទិន
ព័ត៌មានថ្មីៗ