ស្វែងយល់អំពីជំងឺដុំសាច់របស់ស្រោមខួរក្បាល! ( Meningioma )

January 06, 2017 08:56 AM 74

 

ដុំសាច់នេះគឺវាបានកើតឡើងពីស្រោមខួរក្បាលរបស់យើង ហើយគេសង្កេតឃើញថាវាកើតលើស្រ្តីច្រើនជាងបុរស។
ក) តើជំងឺនេះមានរោគសញ្ញាអ្វីខ្លះ?
- ការរីកលូតលាស់របស់ដុំសាច់នេះមានសភាពយឺតយ៉ាវ ដូច្នេះរោគសញ្ញារបស់វាអាស្រ័យទៅតាមទំហំ និង ទីកន្លែងរបស់វា ។ 
- រោគសញ្ញាដែលជួបប្រទះញឹកញាប់ដូចជា៖ 
• ឈឺក្បាល 
• ប្រកាច់ 
• មើលពុំច្បាស់ 
• ភាពខ្សោយអវៈយវៈ 
• និងប្រសិនបើដុំសាច់នោះធំខ្លាំងអាចបណ្តាលអោយសន្លប់បាត់ស្មារតី។
ខ) មូលហេតុ៖
រហូតមកដល់បច្ចុប្បន្ននេះ គ្មានការស្រាវជ្រាវណា ដែលបញ្ជាក់ពីមូលហេតុច្បាស់លាសរបស់ជំងឺនេះទេ។
គ) តើមានមធ្យោបាយអ្វីដែលអាចអោយយើងដឹងថាមានដុំសាច់ប្រភេទនេះ?
- កាថតដោយម៉ាស៊ីន CT Scan រឺ MRI អាចអោយយើងធ្វើរោគវិនិច្ឆ័យបាន។
ឃ) ការព្យាបាល៖
- ការវះកាត់ជាមធ្យោបាយ និងជាជម្រើសដំបូងបំផុត ដើម្បីព្យាបាលដុំសាច់ប្រភេទនេះ ហើយប្រសិនបើការវះកាត់នោះពុំអាចយកដុំសាច់នោះចេញអស់ យើងត្រូវបន្តការព្យាបាលដោយបាញ់កាំរស្មី ( Radiation )។ លើសពីនេះទៅទៀត ប្រសិនបើដុំសាច់នេះតូច ហើយស្ថិតនៅទីកន្លែងដែលលំបាក និងគ្រោះថ្នាក់បំផុត គេអាចធ្វើការព្យាបាលដោយ Radiosurgery ។
ដូចនេះប្រសិនបើលោកអ្នកមានអាការ និងរោគសញ្ញាដូចបានជម្រាបជូន សូមមកជួបជាមួយវេជ្ជបណ្ឌិតជំនាញនៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីធ្វើរោគវិន្និច្ឆ័យ និងទទួលការព្យាបាលដោយបច្ចេកវិទ្យាទំនើប ប្រកបដោយជោគជ័យ និងប្រសិទ្ធភាពខ្ពស់។
សូមធ្វើការតាមដានវីដេអូ ដែលអត្ថធិបាយលំអិតដោយគ្រូពេទ្យជំនាញអំពីការវះកាត់នៃជំងឺដុំសាច់របស់ស្រោមខួរក្បាលនូវការផ្សព្វផ្សាយនៅលើកក្រោយទៀត។ source: calmete hospital

ដោយ៖ សុគន្ធ

My Lekha

ព័ត៌មាន​តាមប្រតិទិន
ព័ត៌មានថ្មីៗ