តើឈាមប្រភេទណាអាចបរិច្ចាគអោយឈាមប្រភេទណាបាន?

January 06, 2017 02:00 PM 155

ស្តាប់ទៅវាដូចជាមិនគួរអោយចង់ជឿទេ ប៉ុន្តែជារៀងរាល់២វិនាទីម្តងមនុស្សនៅទូទាំងសកលលោកត្រូវការឈាម។ អ្នកខ្លះប្រហែលជាគិតថា ប្រភេទឈាមរបស់ខ្លួនអាចបរិច្ចាគអោយគ្រប់ប្រភេទឈាមមិនរើសឡើយ ឯខ្លះទៀតក៏ដឹងថា ប្រភេទឈាមរបស់ខ្លួនពិសេសដែលមិនងាយនឹងត្រូវជាមួយប្រភេទធម្មតាទេ។ ដូច្នេះ ដើម្បីឲ្យដឹងកាន់តែច្បាស់ថា តើក្រុមឈាមប្រភេទណាអាចបរិច្ចាគ ឬត្រូវនឹងក្រុមឈាមប្រភេទណាខ្លះមកមើលទាំងអស់គ្នានៅខាងក្រោម។

ប្រភេទក្រុមឈាម A+

- អាចបរិច្ចាគអោយប្រភេទក្រុមឈាម A+ និង AB+

ប្រភេទក្រុមឈាម A-

- អាចបរិច្ចាគអោយប្រភេទក្រុមឈាម A+, A-, AB+ និង AB-

ប្រភេទក្រុមឈាម B+

- អាចបរិច្ចាគអោយប្រភេទក្រុមឈាម B+ និង AB+

ប្រភេទក្រុមឈាម B-

- អាចបរិច្ចាគអោយប្រភេទក្រុមឈាម B+, B-, AB+ និង AB-

ប្រភេទក្រុមឈាម O+

- អាចបរិច្ចាគអោយប្រភេទក្រុមឈាម A+, B+, O+ និង AB+

ប្រភេទក្រុមឈាម O-

- អាចបរិច្ចាគអោយគ្រប់ប្រភេទក្រុមឈាមទាំងអស់ដូចជា A+, B+, A-, B-, O+, O-,  AB+ និង AB-

ប្រភេទក្រុមឈាម AB+

- អាចបរិច្ចាគអោយប្រភេទក្រុមឈាម AB+

ប្រភេទក្រុមឈាម AB-

- អាចបរិច្ចាគអោយប្រភេទក្រុមឈាម AB- និង AB+៕

 

ដោយ៖ ដាឡែន

My Lekha

ព័ត៌មាន​តាមប្រតិទិន
ព័ត៌មានថ្មីៗ