អនុវត្តន៏តាមរូបមន្តនេះបើចង់បំបាត់មុន និងស្នាមអុជខ្មៅ

January 06, 2017 04:01 PM 165

វិធីងាយៗសំរាប់អ្នកចង់បំបាត់មុន ស្នាមអុជខ្មៅ បំបាត់ភាពជ្រីវជ្រួញ ជម្រុះកោសិកាចាស់បណ្តុះកោសិកាថ្មី និងធ្វើអោយស្បែកមុខសភ្លឺរលោងតាមបែបធម្មជាតិ។

អ្វីដែលអ្នកត្រូវការ

- ផ្លែចេក

- យ៉ាអួ ឬទឹកដោះគោឆៅ

- ទឹកឃ្មុំ

- ម្ស៉ៅទឹកថោះគោ (ម៉ាកអីក៏បាន)

វិធីផ្សំ

- ចេកណាំវ៉ាកន្លះផ្លែ ឬលៃឲ្យល្មមលាបសព្វផ្ទៃមុខ

- យ៉ាអួ ឬទឹកដោះគោឆៅ ១ស្លាបព្រាបាយ

- ម្ស់ៅទឹកដោះគោ១ស្លាបព្រាកាហ្វេ

- ទឹកឃ្មុំ ១ស្លាបព្រាកាហ្វេ 

លាយគ្រឿងផ្សំទាំងអស់បញ្ចូលគ្នាអោយក្លាយជាល្បាយមួយ។ លាងសំអាតមុខអោយស្អាត និងជូតអោយស្ងួតជាមុនសិន ស៊ឹមលាបល្បាយនេះ ទុកចោលពី១៥នាទី ស៊ឹមលាងជម្រះដោយទឹកស្អាតធម្មតា។ អនុវត្តន៏មួយសប្តាហ៏២ដង៕

ប្រភព: ESPL

 

ដោយ៖ ដាឡែន

My Lekha

ព័ត៌មាន​តាមប្រតិទិន
ព័ត៌មានថ្មីៗ