វិធីប្រើផ្លែ ក្រូចសើច ដើម្បីជាប្រយោជន៏មួយតួខ្លួន

January 10, 2017 11:38 AM 97

ក្រូចសើច មានប្រយោជន៏ទាំងផ្លែទាំងស្លឹក។ ផ្លែក្រូចសើច ជួយបំបាត់អង្គែ បណ្តុះ និងបំបាត់សក់ជ្រុះ លាងសំអាតឈាម បង្កើនប្រពន្ធការពាររាងកាយឲ្យរឹងមាំ ជួយឲ្យសំរាន្តលក់ស្រួល បំបាត់ខ្យល់ចាប់វិលមុខ ក្អកស្លេស ឈឺចុកចាប់ពេលមានរដូវជាដើម។

១ រូបមន្តបំបាត់អង្គែ ៖

ក្រូចសើច ១ផ្លែ យកទៅដុតរួចច្របាច់ទឹកឈ្លីលើស្បែកក្បាល ទុកចោល ៣-៤នាទី រួចលាងទឹកចេញ។

២ រូបមន្តបណ្តុះ និងបំបាត់សក់ជ្រុះ ៖

យកក្រូចសើច ៣-៤ផ្លែ ច្របាច់យកទឹក ប្រេងដូង១ស្លាបព្រាកាហ្វេ ក្រឡុក ឬលាយចូលគ្នាអោយសព្វយកមកញីស្បែកក្បាល និងសក់ថ្នមៗ អប់ទុក ១៥នាទី សឹមលាងចេញ។ ធ្វើដូចនេះ ១អាទិត្យអ្នកនឹងចាប់ផ្តើមឃើញលទ្ធផល។

៣ រូបមន្តភេសជ្ជៈក្រូចសើច លាងសំអាតជាតិពុល និង ខ្លាញ់ក្នុងឈាម ៖

ក្រូចសើច ១ផ្លែ ចិតសំបក ច្របាច់យកទឹក លាយសូដា ១កំប៉ុង ពិសារាល់ព្រឹកងើបពីគេង។

៤ រូបមន្តភេសជ្ជៈក្រូចសើច សំរាប់សុខភាពមាំមួន និងកំចាត់ជាតិពុល ៖

- ផ្លែក្រូចសើច ៤-៥ផ្លែ ចិត្តសំបក ច្របាច់យកទឹក
- អំបិល ១ចឹប
- ទឹកឃ្មុំ (តាមចំណូលផ្អែមតិចឬច្រើន)
- ទឹកកក
យកគ្រឿងផ្សំទាំងអស់ចាក់ចូលម៉ាស៊ីនក្រឡុកឲ្យម៉ដ្ឋ រួចចាក់ដាក់កែវទទួលទានជាការស្រេច។

៥ រូបមន្តធ្វើឱ្យសក់ស្រស់ស្អាត ភ្លឺរលោង មានទម្ងន់រស់រវើកក្នុងរយៈពេលខ្លី។ ទឹកក្រូចសើចផ្សំឡើងពីផ្លែក្រូចសើច និងទឹកស្អាត ១លីត្រ ប៉ុណ្ណោះក៏ជួយធ្វើឱ្យសក់មានសភាពភ្លឺរលោងស្អាតបានដែរ។
- ផ្លែក្រូចសើច ១គីឡូក្រាម ទឹក1លីត្រ

នាំយកផ្លែក្រូចសើចទៅលាងទឹកឱ្យស្អាត ហើយចិតវាទាំងសម្បកឱ្យចេញជាចំណិតៗតូចៗល្មម។ យកទៅដាក់នៅក្នុងឆ្នាំងដែលមានទឹកស្អាតចំណុះ ១លីត្រ រួចយកវាទៅស្ងោរប្រមាណជា១៥នាទី។ ក្រោយមកដួសវាទុកឱ្យត្រជាក់ស៊ឹមយកវាទាំងទឹកទាំងផ្លែទៅដាក់ក្នុងម៉ាស៊ីនក្រឡុក ក្រឡុកវាឱ្យម៉ដ្ឋ។ បន្ទាប់មកយកក្រណាត់សស្អាតមកច្រោះយកកាកវាចេញ រួចយកទៅដាក់ចំហុយ ឬរំងាស់ភ្លើងតិចៗរហូតវារលាយក្លាយទៅជាក្រែមចាំលើកវាទុកឱ្យត្រជាក់ ហើយច្រកចូលទៅក្នុងដបបិទគម្របឱ្យជិត។ ធ្វើបែបនេះ អាចរក្សាទុកបានយូររយៈពេលដល់ទៅ ៣-៦ខែ។

៦ រូបមន្តភេសជ្ជះក្រូចសើច បង្កើនប្រព័ន្ធការពាររាងកាយឲ្យរឹងមាំ ប្រឆាំងជម្ងឺមហារីក បំប៉នបេះដូង និងបំបាត់ខ្យល់ចាប់វិលមុខ។

សំបកផ្លែក្រូចសើចស្ងួតហាន់ ១ស្លាបព្រាបាយ ឆុងទឹក១កែវពិសាជាប្រចាំ។

- ក្អកស្លេស ៖ យកផ្លែអាំងភ្លើងឲ្យទន់រួចច្របាច់បន្តក់ចូលកបន្តិចម្តង លាងសំអាតឈាម បំបាត់ជាតិពុល បំបាត់អាការៈឈឺចុកចាប់ពេលមានរដូវ។

ប្រេងក្រូចសើច ជួយកាត់បន្ថយស្រ្តេស ជួយអោយសំរាន្តលក់ស្រួល។ ស្លឹកក្រូចសើចអាចទប់ស្កាត់ការរាលដាលនៃជំងឺមហារីកបានដោយសារស្លឹកក្រូចសើចបរិបូណ៌ដោយ បេតាការ៉ូទីន (Betacarotine)។

ប្រភព: The Memories, ESPL
 

ដោយ៖ ដាឡែន

My Lekha

ព័ត៌មាន​តាមប្រតិទិន
ព័ត៌មានថ្មីៗ