ស្គាល់ និងយល់ដឹងពីអត្ថប្រយោជន៏របស់គ្រាប់ សំរង

January 10, 2017 05:53 PM 55

គ្រាប់ផ្លែ សំរង មានគុណប្រយោជន៏ច្រើនលើសលប់ ជួយសម្រកទម្ងន់ បំបាត់រលាកភ្នែករលាកពោះវៀនធំ បំបាត់រោគពិស គ្រួសក្នុងតម្រងនោម ក្តៅក្អក។ សំបូរទៅដោយកាកសរសៃហ្វៃប៊ឺដ៏ខ្ពស់ដែលជាហេតុធ្វើអោយមានប្រសិទ្ធភាពក្នុងការបញ្ចុះខ្លាញ់ ឬស្ករបានយ៉ាងប្រសើរ។

របៀបធ្វើទឹក សំរង ៖

- យកគ្រាប់សំរង ៣០គ្រាប់ លាងទឹកឲ្យស្អាតរួចដាក់ត្រាំចោលរហូតដល់រីកសព្វ
- ពេលសំរងរីកហើយបេះយកសាច់ដែលទន់ដូចចាហួយរបស់វា យកគ្រាប់ និងរើសសរសៃរឹងៗចេញឲ្យស្អាតដាក់កន្ត្រងលាងទឹក ឬក៏មិនបាច់លាងទើបយកសាច់សំរងទៅដាក់ក្នុងឆ្នាំងដាក់ទឹកដាំទាល់តែសាច់សំរងឡើងថ្លាស៊ឹមដាក់ស្ករតាមចំណូលចិត្ត។ អាចបរិភោគក្តៅៗ ឬត្រជាក់ដាក់ទឹកកកបាន។

ពេលវេលាញ៉ាំមានប្រសិទ្ធភាពគឺ ៖

- ម៉ោង ៣-៥ព្រឹក (បំប៉នសួត)
- ម៉ោង ៥-៧ព្រឹក (ជួយពោះវៀនធំឲ្យមានចលនា)
- ម៉ោង ៩-១១ព្រឹក (បឺតជាតិខ្លាញ់)
- ពេលរសៀលឡើងទៅជួយក្រលៀន
- មុនចូលដំណេក (ជួយក្នងការបន្ទោរបង់)។

សារៈប្រយោជន៍ផ្សេងៗទៀត ៖

- ជួយការពារពីជំងឺហឺត, បំប៉នសួត
- សាច់ទន់រីកពេលត្រូវទឹកនៃផ្លែសំរងផ្តល់ភាពត្រជាក់បំបាត់រលាកភ្នែក, ភ្នែកក្រហម (យកសាច់សំរងដាក់ក្នុងស្បៃស្អាតដាក់ស្អំពីលើភ្នែក) 
-បំបាត់ពិស, ក្តៅក្អក, ក្អកស្ងួត, រមាស់ក, ឈឺកមិនមានសម្លេង
- អ្នកជំងឺក្តៅសួត, រលាកពោះវៀនធំ, ទល់លាមក, ឬសដូងបាត, គ្រួសក្នុងតម្រងនោម, បំប៉នក្រលៀន៕

ប្រភព: The Memories, ផ្កាយនិស្ស័យ,​ ESPL

 

ដោយ៖ ដាឡែន

My Lekha

ព័ត៌មាន​តាមប្រតិទិន
ព័ត៌មានថ្មីៗ