ចំណេះដឹងទូទៅសំរាប់ស្រ្តីមេផ្ទះ

January 11, 2017 02:55 PM 85

- ដើម្បីងាយស្រួលក្នុងការបកសំបកដំឡូបារាំងស្ងោរ ឬចំហ៊ុយ៖ យកដំឡូងបារាំងទៅត្រាំក្នុងទឹកត្រជាក់ភ្លាមបន្ទាប់ពីឆ្អិន។

- ដើម្បីលាងជម្រះទឹកប៊ិចដែលប្រឡាក់ខោអាវ៖ យកថ្នាំដុសធ្មេញទៅប៉ាតពីលើស្នាមទឹកប៊ិច ទុកចោលអោយវាស្ងួតទាំងស្រុងស៊ឹមលាងសំអាត។

- ដើម្បីច្របាច់ក្រូចឆ្មាអោយអស់ទឹក៖ ត្រាំក្រូចឆ្មាក្នុងទឹកក្តៅ១ម៉ោង។

- កំចាត់ស្រមោច៖ ស្រមោចស្អប់ត្រសក់ណាស់ ដូច្នេះដើម្បីកំចាត់ស្រមោច ចូរយកសំបកផ្លែត្រសក់ទៅដាក់តាមកន្លែងដែលមានស្រមោច ឬរន្ធរបស់វា។

- ចង់បានដុំទឹកកកដែលថ្លា៖ ប្រើទឹកក្តៅដែលទើបតែពុះ។

- ដើម្បីជម្រះស្ករកៅស៊ូដែលជាប់សំលៀកបំពាក់៖ យកខោអាវដែលជាប់ស្ករកៅស៊ូដាក់ក្នុងស្ប់ៅង ហើយដាក់ក្នុងទូទឹកកកកន្លែងកករយៈពេល១ម៉ោង។

- ប្រើវែកឈើជំនួសគម្របឆ្នាំងដើម្បីទប់បាយ បបរ ឬទឹកសម្លរពុះកុំអោយហៀរ។

- ដើម្បីកំចាត់កណ្តុរ៖ រោយម្រេចខ្មៅតាមផ្លូវដែលកណ្តុរតែងតែឆ្លងកាត់ ឬកន្លែងដែលអ្នកគិតថាវានឹងឆ្លងកាត់ វាប្រាកដជាដាក់មេប្រ៉ូចមិនខាន។

- ដើម្បីកាត់បន្ថយការផ្សា និងហៀរទឹកភ្នែកពេលហាន់ខ្ទឹមបារាំង​៖ ទំពារស្ករកៅស៊ូ។

- សំអាតកញ្ចក់ជាមួយនឹង Sprite ដើម្បីបានកញ្ចក់ដែលស្អាត និងថ្លា។

- ដើម្បីបោកសំលៀកបំពាក់ពណ៏សអោយសភ្លឺចែងចាំងដូចថ្មី៖ ត្រាំសំលៀកបំពាក់ពណ៏សក្នុងទឹកក្តៅជាមួយចំណិតក្រូចឆ្មា ១០នាទី។

- ដើម្បីដកបន្លារ ឬអំបែងតូចៗដែលជាប់ដៃ ឬជើង៖ លាយម្ស៉ៅសូដាជាមួយទឹកអោយខាប់ៗ លាបពីលើមុខស្បែកដែលចូលបន្លារ ឬអំបែង ចាំប៉ុន្មាននាទីវានឹងលោតមុខឡើង បន្ទាប់អ្នកអាចយកវាចេញបានហើយ៕

 

ដោយ៖ ដាឡែន

My Lekha

ព័ត៌មាន​តាមប្រតិទិន
ព័ត៌មានថ្មីៗ