ភាពចុះខ្សោយនៃទារកក្នុងផ្ទៃ!

January 11, 2017 03:36 PM 90

 

ជាស្ថានភាព ដែលការលូតលាស់នៃទារកជួបឧបសគ្គ។ ជាទូទៅមានសភាពធ្ងន់ធ្ងរ ដែលពេលខ្លះស្រួចស្រាវ ឬ រ៉ាំរ៉ៃ ដែលត្រូវការការព្យាបាលជាបន្ទាន់។ ភាពចុះខ្សោយនៃទារកក្នុងផ្ទៃ មាន ២ សំខាន់៖
- ភាពចុះខ្សោយរ៉ាំរ៉ៃ:
• កើតឡើងពេលមានផ្ទៃពោះ
• រកឃើញដោយអេកូសាស្រ្ត
- ភាពចុះខ្សោយស្រួចស្រាវ:
• កើតមានក្នុងពេលសំរាល
• កើតមានពេលដែលទារកខ្វះអុកស៊ីហ្សែនធ្ងន់ធ្ងរ
ក) ការសង្ស័យ ពេលទារកចុះខ្សោយ៖
- ករណីភាពចុះខ្សោយរ៉ាំរ៉ៃ:
• សញ្ញាអាយុជីវិតរបស់ទារកមិនល្អគ្រប់គ្រាន់
• ការលូតលាស់មិនគ្រប់គ្រាន់ឬមានវត្តមាននៃកង្វះទឹកភ្លោះ តាមរយៈអេកូសាស្រ្ត
• មានភាពមិនប្រក្រតីនៃសរសៃឈាមនិងទារកក្នុងផ្ទៃ តាមរយៈ Doppler។
- ភាពចុះខ្សោយស្រួចស្រាវ នៅពេលឈឺពោះសម្រាល:
• មានការប្រែប្រួលចង្វាក់បេះដូងទារក
• មានការចេញលាមកព្រៃក្នុងទឹកភ្លោះ
• កំរិតអុកស៊ីហ្សែនក្នុងឈាមរបស់ទារកចុះទាប (Acidose métabolique)
- ភាពចុះខ្សោយស្រួចស្រាវ បន្ទាប់ពីពេលកើត:
• ភាពចុះខ្សោយនៃពហុសរីរៈ (ថ្លើម តំរង់នោម)
• ភាពចុះខ្សោយនៃខួរក្បាល
ខ) មូលហេតុនៃភាពចុះខ្សោយ៖
- ជំងឺរបស់ម្តាយ (ឧ. លើសឈាម…)
- ភាពមិនធម្មតានៃការកន្រ្តាក់ស្បូន (ឧ. ឈាមកកក្រោយសុក…)
- បណ្តាលមកពីសុក ឬទងសុក (ឧ. សុកពាំងបាំងមុខស្បូន, ទងសុករុំកូន…)
- បណ្តាលមកពីទារក (ឧ. ទារកប្រឈមនឹងការឆ្លងមេរោគ…)
គ) ការធ្វើរោគវិនិច្ឆ័យនៃភាពចុះខ្សោយ៖
- ការមានលាមកព្រៃរបស់ទារកនៅក្នុងទឹកភ្លោះ
- ការថយចុះនៃសំលេងចង្វាក់បេះដូង
- កម្រិត pH < 7,5 (ឈាមដែលបូមចេញពីសរសៃឈាមនៃទងសុកទារក)
ឃ) ការវិវត្តន៍នៃភាពចុះខ្សោយ៖
- ការវិបត្តិធំសំខាន់ជាងគេ គឺប៉ះពាល់ទៅលើប្រព័ន្ធប្រសាទរបស់ទារក
- ការវិវត្តិន៍មាន ៣ដំណាក់កាល: 
• ដំណាក់កាលទី១ ដែលវិវត្តិនៃភាពខ្សោយរបស់ទារកនឹងបាត់ក្នុងរយៈពេល ២៤ម៉ោង ទៅ ៤៨ម៉ោង។ ដំណាក់កាលនេះមិនប៉ះពាល់ដល់ខួរក្បាលទារកទេ។
• ដំណាក់កាលទី២: វិបត្តិនៃបញ្ហាភាពខ្សោយរបស់ទារកនឹងបាត់ក្នុងរយៈពេល ១សប្តាហ៍។ ទារកអាចប៉ះពាល់ដល់ខួរក្បាលក្នុងកម្រិតតិច។
• ដំណាក់កាលទី៣: ដែលវាមានលក្ខណៈធ្ងន់ធ្ងរជាមួយអត្រាស្លាប់ខ្ពស់។
ដូច្នេះយើងត្រូវតាមដានពេលមានផ្ទៃពោះនិងពេលសំរាលដើម្បីធ្វើអន្តរាគមន៍ជាបន្ទាន់ពេលមានរោគសញ្ញាទាំងនេះ។
ង) ការព្យាបាល៖
ការព្យាបាលនៃភាពចុះខ្សោយ ត្រូវធ្វើទៅតាមមូលហេតុនិងរោគសញ្ញារបស់ទារក។
ប្រសិនបើមានសង្ស័យដែលបង្ហាញពីភាពចុះខ្សោយរបស់ទារកដូចបានរៀបរាប់ខាងលើ ត្រូវប្រញាប់មកជួបពិគ្រោះ និងធ្វើការសង្គ្រោះជាមួយវេជ្ជបណ្ឌិតជំនាញនៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីការពារអាយុជីវិតទារកបាន។ ការតាមដាននិងពិនិត្យផ្ទៃពោះ ការកម្រើករបស់ទារកឲ្យបានទៀងទាត់តាមដំបូន្មានរបស់គ្រូពេទ្យ គឺជាការតាមដានសុខភាពរបស់ទារក ជាពិសេសអំឡុងពេលជិតសម្រាល។ source: Calmette Hospital
 

ដោយ៖ សុគន្ធ

My Lekha

ព័ត៌មាន​តាមប្រតិទិន
ព័ត៌មានថ្មីៗ