ការពិតអំពីផ្ទៃពោះ

January 11, 2017 05:45 PM 132

រហូតមកទល់សព្វថ្ងៃមានអ្នកម្តាយតិចណាស់ដែលយល់ដឹងពីការពិតទាំងនេះលុះណាតែមានការសិក្សាស្វែងយល់អោយបានជ្រៅជ្រះ ហើយគ្រូពេទ្យក៏មិនប្រាកដថាប្រាប់អស់ដែរ។ ដូច្នេះ មានតែការសិក្សាស្រាវជ្រាវស្វែងយល់ដោយខ្លួនឯងប៉ុណ្ណោះ ហើយខាងក្រោមនេះគឺជាការពិតអំពីផ្ទៃពោះដែលអ្នកម្តាយខ្លះនៅស្រពិចស្រពិលនៅឡើយ។

- ចាស់ពីដើមតែងនិយាយថា ស្រ្តីមានផ្ទៃពោះដែលឧស្សាហ៏ម៉ួម៉ៅពេលកូនកើតមកច្រើនតែសក់ក្រាស់ ហើយនេះជាការពិត។

- ការមានផ្ទៃពោះធ្វើអោយពោះធំជាងធម្មតាស្ទើរតែ៥០០ដងឯណោះ។

- តាមការសិក្សាបានបង្ហាញថា ទារកអាចទទួលបានរសជាតិចំណីអាហារដែលម្តាយបានញុំាជាពិសេសប្រភេទអាហារដែលមានក្លិនខ្លំាងដូចជាខ្ទឹមសជាដើម។

- ម្តាយដែលខ្ពស់ ឬមានគីឡូធ្ងន់អាចនឹងមានកូនភ្លោះ៣។

- ដៃរបស់ទារកចាប់ផ្តើមដុះក្នុងខែទី៣។

- ៩០ភាគរយនៃស្រ្តីមានផ្ទៃពោះសុទ្ធតែទទួលបានបទពិសោធន៏ការប្រែប្រួលនៃស្បែក។

- ក្នុងឆមាសទី២នៃផ្ទៃពោះ ទារកនឹងបត់ជើងតូច១លីត្រក្នុង១ថ្ងៃ ហើយពួកគេក៏ផឹកវាវិញ។

- ទឹកភ្លោះច្រើនអាចធ្វើអោយជើងស្រ្តីមានផ្ទៃពោះរីកធំជាងមុន។

- ទារកចេះយំតំាងពីនៅក្នុងផ្ទៃ គឺពួកគេហាត់សមសំរាប់ថ្ងៃពិសេសរបស់ពួកគេ។

- ពេលខ្លះទារកអាចចាប់កំណើតត្រូវតាមកាលកំណត់របស់ពេទ្យ តែពេលខ្លះក៏មានលើសមានខ្វះផងដែរ។ ជាទូទៅគេច្រើនតែនិយាយថាការពពោះមានចំនួន ៩ខែ១០ថ្ងៃ ប៉ុន្តែការពន្យារដ៏យូរបំផុតក្នុងកំណត់ត្រាគឺ ៣៧៥ថ្ងៃ៕

 

ដោយ៖ ដាឡែន

My Lekha

ព័ត៌មាន​តាមប្រតិទិន
ព័ត៌មានថ្មីៗ