ដើមខ្មាញ់ ជាឱសថព្យាបាលរដូវមិនទៀង ជំងឺខ្វះឈាមក្រហម ប្រឆាំងនឹងជំងឺរលាកថ្លើម ថ្លើមក្រិន មហារីកក្រពះ ពោះវៀន ជួយឲ្យសក់ដុះលឿន ឃាត់ឈាមមុខរបួស រលាកភ្លើង!

August 02, 2017 05:35 PM 151

ដើមខ្មាញ់ ជាឱសថព្យាបាល​រដូវមិនទៀង ជំងឺខ្វះឈាមក្រហម

ប្រឆាំងនឹងជំងឺរលាកថ្លើម ថ្លើមក្រិន មហារីកក្រពះ ពោះវៀន

ជួយឲ្យសក់ដុះលឿន ឃាត់ឈាមមុខរបួស រលាកភ្លើង

ជួយចែកគ្នាដឹងផង!

– សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត

Facebook.com/SOPHALLETH

#ការព្យាបាលៈ ​ រដូវមិនទៀង បែកញើសច្រើន ជំនួយពោះវៀន រលាកថ្លើម ខាន់លឿង រក្សាថ្លើម រលាកភ្លើង រលាកទឹកក្តៅ របួស ជំនួយក្នុងការរំលាយអាហារ ជួយផលិតឈាមថ្មី ជំងឺខ្វះឈាមក្រហម គ្រុនក្តៅ។

ព្យាបាលរដូវមិនទៀង និងជំនួយពោះវៀន រលាកថ្លើមនិងខាន់លឿង ប្រើជាថ្នាំរក្សាថ្លើម។

– កម្រិត និងរបៀបប្រើៈ ដើមស្ងួតប្រើកំរិត ៣ទៅ៦ក្រាម​ដាំផឹកក្នុងកំរិត ៤០០ទៅ៦០០មីលីលីត្រ សម្រាប់១ថ្ងៃ។

ព្យាបាលរលាកភ្លើង និងរលាកសើរស្បែកផ្សេងៗ ដោយបុកដើមយកបិត និងលាប។

– ស្លឹកស្រស់ ឬម្សៅខ្មាញ់លាយទឹកឃ្មុំ ផឹកសំរាប់ព្យាបាលរោគខ្វះឈាមក្រហម និងបង្កើតឈាមថ្មី ឬធ្វើអោយឈាមរត់ស្រួល។

ឯកសារ៖ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ ២០០៦

#ព្យាបាលជុះឈាម ឬក្អួតឈាម ខ្មាញ់មកបុកអោយផឹក

#ថ្នាំឃាត់ឈាម បុកបិតលើស្នាមរបួស

#ព្យាបាលដំបៅក្រពះចេញឈាម បុកច្របាច់យកទឹកផឹក

#ជាថ្នាំត្រជាក់ លត់ពិសក្តៅក្នុងឈាម ដែលធ្វើអោយបែកសសៃរចេញឈាម ព្យាបាលជម្ងឺឈឺក្នុងស្បូនក្រោយ​សំរាលកូន ធ្លាក់ឈាមតាមស្បូន រលាកស្បូនធ្លាក់សលាយឈាម ការពារស្រ្តីមានផ្ទៃពោះកុំអោយ រលូតកូន។

– ព្យាបាលថ្លើម ប្រឆាំងនឹងជម្ងឺរលាកថ្លើម និងថ្លើមក្រិន មហារីកក្រពះ និងពោះវៀនហូរឈាមលាមកខ្មៅ។

– ជួយកុំអោយជ្រុះសក់ និងជួយអោយដុះសក់វិញ បុកលាបសក់ស អោយទៅជាខ្មៅ ជំនួសថ្នាំលាបសក់លក់តាមផ្សារ និងជួយអោយដុះសក់យ៉ាងពូកែ។

បងប្អូនដែលបានអានអត្ថបទនេះ បើយល់ថាមានប្រយោជន៍ដល់បងប្អូនដ៍ទៃទៀត សូមជួយចំឡងនឹងចែកផ្សាយបន្តផង។ សូមផលបុណ្យចិត្តល្អរបស់បងប្អូនជួយអោយជួបតែសេចក្តីសុខ។

*** សូមពិនិត្យ និងពិគ្រោះជាមួយពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង។

ប្រភព៖​ អ៊ាង សុផល្លែត

ដោយ៖ សូ​ ណែត

My Lekha

ព័ត៌មាន​តាមប្រតិទិន
ព័ត៌មានថ្មីៗ