ជំងឺដុំសាច់នៅភ្នាសក្នុងនៃស្បូន!

August 03, 2017 04:55 PM 183

ដុំសាច់នៅភ្នាសក្នុងនៃស្បូន គឺជាដុំសាច់ដែលកើតឡើងនៅក្នុងស្រទាប់សាច់ដុំស្បូន ដែលដុះចូលទៅក្នុងប្រហោងស្បូន ដែលចែកចេញជាបីកម្រិត៖

- ទី១(Grade 0): ដុំសាច់ដែលដុះនៅភ្នាសក្នុងនៃស្បូន(Endometrial fibroma pedunculated) មានទងច្បាស់លាស់ មានទំហំមិនលើសពី ៣សង់ទីម៉ែត្រ
- ទី២(Grade 1): ដុំសាច់ដែលដុះនៅភ្នាសក្នុងនៃស្បូន (Partial intramural endocavity angle of protrusion < 90o) ដែលមានទងធំ ស៊ីចូលទៅដល់សាច់ដុំស្បូន
- ទី៣(Grade 2): ដុំសាច់ដែលដុះនៅភ្នាសក្នុងនៃស្បូន(Predominantly intramural endocavity angle of protrusion > 90o) ដែលមានទំហំធំស៊ីចូលទាំងភ្នាសក្នុង និងសាច់ដុំនៃស្បូន មិនមានទងច្បាស់លាស់ហើយទំហំធំលើសពី៥សង់ទីម៉ែត្រ។

១) មូលហេតុ៖
- ជំងឺនេះកើតមានតែលើស្រ្តីក្នុងវ័យបន្តពូជ
- ជំងឺនេះកើតស្ត្រីដែលលើសជាតិអ័រមូនអ៊ឺស្រ្តូហ្សែន
- ជំងឺនេះកើតស្ត្រីដែលដែលមានវិបត្តអ័រមូន
- ជំងឺនេះកើតស្ត្រីដែលដែលមានវដ្តរដូវមិនទៀងទាត់
- កត្តាចំណីអារហា បរិយាកាស និងកត្តាសង្គម

* ជំងឺនេះមិនអាចកើតមានចំពោះស្រ្តីមិនទាន់ពេញវ័យ ហើយជំងឺនេះនឹងអាចបាត់ទៅវិញនៅពេលដែលស្រ្តីមានវ័យចំណាស់(ស្ត្រីអត់រដូវ)។

២) រោគសញ្ញា៖
ស្រ្តីដែលមានជំងឺនេះធ្វើឲ្យមានរោគសញ្ញាដូចតទៅ

- ធ្លាក់ឈាមរដូវច្រើន
- រយៈពេលមានរដូវអូសបន្លាយយូរខុសធម្មតា
- ធ្លាក់ឈាមតាមទ្វារមាសខុសធម្មតា ក្រៅពីពេលមានរដូវ
- មានការឈឺចុកចាប់ពេលមានរដូវ
- អាចបណ្តាលឲ្យធ្លាក់ឈាមពេលមានផ្ទៃពោះ
- អាចបណ្តាលឲ្យរលូតកូននៅត្រីមាសដំបូង
- បង្ករឲ្យមានវិបត្តិអត់កូន

៣) ការព្យាបាល៖
ក្នុងករណីពុំមានបង្ករឲ្យមានផលវិបាកធ្លាក់ឈាម ឬក៏មានវិបត្តិផ្សេងៗ គេពុំធ្វើការវះកាត់ទេ ដោយគ្រាន់តែធ្វើការតាមដានឲ្យបានទៀងទាត់ជាមួយគ្រូពេទ្យឯកទេសរោគស្ត្រីជាប្រចាំ។ ប៉ុន្តែក្នុងករណីមានធ្លាក់ឈាមច្រើនខុសធម្មតា និងបង្ករឲ្យមានវិបត្តិអត់កូន យើងត្រូវធ្វើការវះកាត់ដុំសាច់នេះចេញ ដោយគ្រូពេទ្យឯកទេសរោគស្ត្រីតាមរយៈម៉ាស៊ីនឆ្លុះប្រហោងក្នុងនៃស្បូនដ៏ទំនើប(Modern hysteroscopy of diagnosis and operative) នៅមន្ទីរពេទ្យកាល់ម៉ែត។

ប្រភព៖ មន្ទីរពេទ្យកាល់​ម៉ែត

 

ដោយ៖ សូ​ ណែត

My Lekha

ព័ត៌មាន​តាមប្រតិទិន
ព័ត៌មានថ្មីៗ