ជប៉ុនដកមន្ត្រីការទូតខ្លួនប្រចាំកូរ៉េខាងត្បូងចំពោះរូបសំណាក 'ស្ត្រីកំដរអារម្មណ៍'

January 06, 2017 02:18 PM 427

 

ជប៉ុនបានដកមន្ត្រីការទូតកំពូលពីររូបប្រចាំកូរ៉េខាងត្បូងចំពោះរូបសំណាកដ៏ចម្រូងចម្រាសមួយដែលគេដាក់នៅខាងក្រៅស្ថានកុងស៊ុលរបស់ខ្លួននៅទីក្រុងប៊ូសានប្រទេសកូរ៉េខាងត្បូង។
 
ទីក្រុងតូក្យូក៏នឹងផ្អាកកិច្ចពិភាក្សាជាមួយនឹងកូរ៉េខាងត្បូងលើការប្តូររូបិយបណ្ណគ្នាតាមការគ្រោងទុក និងបានពន្យារការសន្ទនាសេដ្ឋកិច្ចកម្រិតខ្ពស់ជាផ្នែកមួយនៃការឆ្លើយតបបឋមរបស់ខ្លួនចំពោះរូសំណាកនោះ នេះបើតាមប្រធានគណរដ្ឋមន្ត្រីជប៉ុន Yoshihide Suga បានប្រាប់ផ្តល់ព័ត៌មានជាសង្ខេបកាលពីថ្ងៃសុក្រ។
រូបសំណាកដែលធ្វើឡើដោយក្រុមស៊ីវិលមួយកាលពីខែធ្នូ និងរូបនេះតំណាងឲ្យ "ស្ត្រីកំដរអារម្មណ៍" គឺស្ត្រីដែលត្រូវបានគេបង្ខំឲ្យធ្វើជាទាសករផ្លូវភេទសម្រាប់ទាហានជប៉ុនអំឡុងសង្គ្រាមលោកលើកទី២។
លោកSuga បាននិយាយថា "ជាការពិត រូបសំណាកក្មេងស្រីនោះដែលគេបានតម្លើង មានឥទ្ធិពលដែលមិនគួរជាទីចូលចិត្តទៅលើទំនាក់ទំនងជប៉ុននិងសាធារណរដ្ឋកូរ៉េ ហើយវាជាការគួរឲ្យសោកស្តាយខ្លាំងណាស់។
 
ជាការឆ្លើយតប ក្រសួងការបរទេសកូរ៉េខាងត្បូងបានចេញសេចក្តីថ្លែងការណ៍សោកស្តាយចំពោះការសម្រេចចិត្តរបស់ជប៉ុន។
សេចក្តីថ្លែងការណ៍ថា "រដ្ឋាភិបាលរបស់ពួកយើងជាថ្មីម្តងទៀតបញ្ជាក់ច្បាស់ថា បើទោះជាមានបញ្ហាលំបាកនានារវាងប្រទេសទាំងពីរក្តី រដ្ឋាភិបាលទាំងពីរ ផ្អែកទៅលើការពិត ត្រូវការការអភិវឌ្ឍទំនាក់ទំនងបន្តទៅមុខទៀត"។ 
ប្រទេសទាំងពីរបានឈានទៅដល់កិច្ចព្រមព្រៀងស្តីពី ស្ត្រីកំដរអារម្មណ៍ចេញកាលពីខែធ្នូឆ្នាំ២០១៥។ ជប៉ុនបានយល់ព្រមផ្តល់ជាទឹកប្រាក់ប្រមាណជា៨.៦លានដុល្លាដើម្បីជួយអ្នកដែលនៅរស់។
 
តាមការប៉ាន់ប្រមាណស្ត្រីដល់ទៅ២០០,០០០នាក់ ភាគច្រើនជាជនជាតិកូរ៉េ ត្រូវបានគេបង្ខំឲ្យធ្វើជាទាសករផ្លូវភេទសម្រាប់ទាហានជប៉ុនអំឡុងសង្គ្រាមលោកលើកទី២។ ស្ត្រីផ្សេងទៀតមកពីប្រទេសចិន តៃវ៉ាន់ និងឥណ្ឌូណេស៊ី។
 

ដោយ៖ សុគន្ធ

My Lekha

ព័ត៌មាន​តាមប្រតិទិន
ព័ត៌មានថ្មីៗ