លោក ដូណាល់ត្រាំថ្លែងថា នឹងលុបបំបាត់ចោលពាក្យថា អាមេរិកចាញ់ប្រៀបក្នុងការប្រកួតប្រជែងសព្វាវុធ

January 09, 2017 10:00 AM 558

ពេលជាង កន្លះខែទៀតប៉ុណ្ណោះ លោកមហាសេដ្ឋី ដូណាល់ត្រាំ  នឹងក្លាយជាប្រធានាធិបតីទី៤៥របស់សហរដ្ឋអាមេរិក ស្របពេលដែល អនាគតប្រធានាធិបតីថ្មីសហរដ្ឋអាមេរិករូបនេះបានប្រកាសជាសាធារណ:ថា  « នឹងមានការប្រកួតប្រជែងសព្វាវុធជាមួយប្រទេសដទៃ » ពោលគឺលោក Donald Trump ប្ដេជ្ញាថានឹងលុបបំបាត់នូវពាក្យថា « អាមេរិកចាញ់ប្រៀបក្នុងការប្រកួតប្រជែងសព្វាវុធ » ។

គួរបញ្ជាក់ថា ការប្រកាសឡើងរបស់លោក ដូណាល់ ត្រាំបែបនេះ គឺស្របគ្នាទៅនឹងអត្ថបទមួយចេញផ្សាយនៅក្នុងសារព័ត៌មាន USA Today សរសេរដោយអ្នកសារព័ត៌មានអាមេរិកដ៏ល្បីឈ្មោះម្នាក់គឺ លោក David A.Andelman មានចំណងជើងថា « លើកនេះសហរដ្ឋអាមេរិកបានចាញ់នៅក្នុងការប្រកួតប្រជែងសព្វាវុធ » ៕

ដោយ៖ ធារ៉ា

My Lekha

ព័ត៌មាន​តាមប្រតិទិន
ព័ត៌មានថ្មីៗ