ប្រភពយោធា៖ អង្គភាពពិសេសសហរដ្ឋអាមេរិកនិយាយថា នឹងចូលរួមក្នុងប្រតិបត្តិការដើម្បីសម្លាប់លោក គីម ជុងអ៊ុនក្នុងករណីផ្ទុះសង្គ្រាម

January 09, 2017 01:53 PM 843

 

ទីក្រុងសេអ៊ូល៖ កងកម្លាំងប្រតិបត្តិការពិសេសរបស់សហរដ្ឋអាមេរិកត្រូវគេរំពឹងថានឹងចូលរួមនៅក្នុងប្រតិបត្តិការដឹកនាំដោយកូរ៉េខាងត្បូងដើម្បីសម្លាប់មេដឹកនាំផ្តាច់ការកូរ៉េខាងជើង លោក គីម ជុងអ៊ុននៅក្នុងពេលមានព្រឹត្តិការណ៍សង្គ្រាមកើតឡើង នេះបើយោងទៅតាមប្រភពយោធាកាលពីថ្ងៃអាទិត្យ។
យោធាកូរ៉េខាងត្បូងនឹងបង្កើតកងពលពិសេសមួយផ្អែកទៅលើរឿងនោះដែលសហរដ្ឋអាមេរិក នៅវេលាណាមួយក្នុងឆ្នាំំនេះ នេះបើតាមមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ដែលនិយាយសុំមិនបញ្ចេញអត្តសញ្ញាណ ហើយបន្ថែមទៀតថា ទីភ្នាក់ងារពិសេសសហរដ្ឋអាមេរិក ត្រូវគេរំពឹងថានឹងស្ថិតនៅក្រោមការបញ្ជារបស់កូរ៉េអំឡុងប្រតិបត្តិការនោះ។
អង្គភាពដែលមានកម្លាំងពី ១០០០នាក់ទៅ២០០០នាក់ មានភារកិច្ចកំទេចរាល់ការបញ្ជានានា ពេលមានសង្គ្រាមរបស់ទីក្រុងព្យុងយ៉ាង រួមមាន លោក គីម ជុងអ៊ុន និងបង្អាក់រាល់មុខងាររបស់គេ។
ជាមួយគ្នានេះ យោធាកូរ៉េខាងត្បូងនឹងបង្កើនលំហាត់សមយុទ្ធរួមគ្នាជាមួយនឹងកងកម្លាំងប្រតិបត្តិការពិសេស របស់សហរដ្ឋអាមេរិក៕ 

ដោយ៖ សុគន្ធ

My Lekha

ព័ត៌មាន​តាមប្រតិទិន
ព័ត៌មានថ្មីៗ