នាយករដ្ឋមន្ត្រីសិង្ហបូរី សុំឲ្យមេដឹកនាំហុងកុងប្រគល់រថក្រោះយោធារបស់ខ្លួនមកវិញជាបន្ទាន់

January 09, 2017 02:27 PM 1481

 

រថក្រោះយោធាមិនអាចត្រូវគេឃាត់ទុកដោយប្រទេសដទៃនោះទេ ខណៈដែលវាត្រូវបានការពារដោយអភ័យឯកសិទ្ធិអធិបតេយ្យ នេះបើតាមសម្តីរបស់រដ្ឋមន្ត្រីការពារជាតិសិង្ហបូរី។
 
សិង្ហបូរី៖ នាយករដ្ឋមន្ត្រីសិង្ហបូរី លោក Lee  Hsein Loong បានទាក់ទងមកប្រធានប្រតិបត្តិហុងកុងលោក  CY Leung អំពីរថក្រោះយោធារបស់សិង្ហបូរីដែលត្រូវបានគេរឹបអូសនៅឯកំពង់ផែហុងកុង ចាប់តាំងពីខែវិច្ឆិកាមក នេះបើតាមរដ្ឋមន្ត្រីការពារជាតិសិង្ហបូរី លោក Ng Eng Hen បាននិយាយកាលពីថ្ងៃចន្ទ។
 
រថក្រោះប្រភេទ Terrex Infantry Carrier Vehicles ចំនួន៩គ្រឿង បានធ្វើដំណើរឆ្ពោះទៅប្រទេសសិង្ហបូរី បន្ទាប់ពីបានធ្វើលំហាត់សមយុទ្ធមួយជាមួយនឹងតៃវ៉ាន់ មុនពេលត្រូវបានគេរឹបអូសពីអ្វីដែលក្រសួងការពារជាតិ បានពិពណ៌នាថាជាបញ្ហាលើការផ្តល់អាជ្ញាបណ្ណ។
 
លោក Dr  Ng បាននិយាយថា លោកនាយករដ្ឋមន្ត្រី Lee បានសរសេរទៅកាន់លោក Leung ដើម្បីបញ្ជាក់សារជាថ្មីពីសិទ្ធិអធិបតេយ្យរបស់សិង្ហបូរីលើរថក្រោះ Terrexes ទាំងនោះ និងបានស្នើឲ្យប្រគល់មកវិញជាបន្ទាន់។ អាជ្ញាធរហុងកុងបានឆ្លើយតបវិញថា ការស៊ើបអង្កេតកំពុងតែបន្ត ហើយនឹងបញ្ចប់នៅពេលណាមួយ ហើយថា រដ្ឋាភិបាលហុងកុងនឹងដោះស្រាយបញ្ហានេះស្របទៅតាមច្បាប់របស់ខ្លួន។ លោក Ng កត់សម្គាល់ឃើញថា សិង្ហបូរីបានស្វាគមន៍ ការឆ្លើយតបនោះ។
តួនាទីច្បាប់គឺថា រថក្រោះយោធារបស់សិង្ហបូរី និងយោធូបករណ៍ដទៃទៀត ដែលត្រូវបានគេឃាត់ទុកនៅហុងកុង គឺជាទ្រព្យសម្បត្តិរបស់រដ្ឋាភិបាលសិង្ហបូរី គាត់បានពន្យល់។ របស់ទាំងនោះត្រូវបានការពារដោយអភ័យឯកសិទ្ធិអធិបតេយ្យ ទោះជាយ៉ាងណា វាត្រូវបានដឹកដោយក្រុមហ៊ុនដឹកជញ្ជូនឯកជន។ នេះមានន័យថា វារួចផុតពីវិធានការនានារបស់បរទេស។ វាមិនអាចត្រូវបានគេឃាត់ទុកវា ឬ រឹបអូសវាដោយស្របច្បាប់ ដោយប្រទេសផ្សេងបានទេ។
 

ដោយ៖ សុគន្ធ

My Lekha

ព័ត៌មាន​តាមប្រតិទិន
ព័ត៌មានថ្មីៗ