ប្រទេសចិនទិញបានយន្តហោះចម្បាំង ប្រភេទ Su-35 ពីសម្ព័ន្ធមិត្តរុស្សី

January 10, 2017 02:05 PM 501

យោងតាមសារព័ត៌មានជាតិរបស់ប្រទេសចិន បានចេញផ្សាយបង្ហាញពីយន្តហោះប្រភេទ Su-35 ចំនួន 4 គ្រឿងដែលទើបតែដឹកមកពីប្រទេសរុស្ស៊ីកាលពីថ្មីៗនេះ។ សូមបញ្ជាក់ថា នៅក្នុងកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរគឺប្រទេសចិន បានសម្រេចចិត្តទិញយន្តហោះចម្បាំងប្រភេទ Su-35 របស់ប្រទេសរុស្ស៊ីចំនួនសរុប 24 គ្រឿងដែលមានតម្លៃសរុបចំនួនជាង 2 ពាន់លានដុល្លា។

យ៉ាងណាមិញ យន្តហោះ Su-35 នេះអាចជាយន្តហោះចម្បាំងចុងក្រោយបង្អស់ហើយដែលប្រទេសចិនទិញយកមកពីប្រទេសរុស្ស៊ី ស្របពេលដែលប្រទេសចិនកំពុងតែផលិត និង បង្កើនសមត្ថភាពយន្តហោះចម្បាំងក្នុងស្រុករបស់ខ្លួនផងដែរ ដែលនៅក្នុងនោះត្រូវបានគេដឹងថាមានដូចជាយន្តហោះចម្បាំងប្រភេទ J-10 J-15 និង J-20៕

ដោយ៖ ធារ៉ា

My Lekha

ព័ត៌មាន​តាមប្រតិទិន
ព័ត៌មានថ្មីៗ