ក្រសួងការពារជាតិរុស្ស៊ី៖ យន្តហោះ B-52របស់សហរដ្ឋអាមេរិកទម្លាក់គ្រាប់បែកនៅស៊ីរីសម្លាប់ជនស៊ីវិលជាង២០នាក់

January 11, 2017 08:43 AM 201

 

ជនស៊ីវិលជាង២០នាក់បានស្លាប់ក្រោមការវាយប្រហារទម្លាក់គ្រាប់បែកពីយន្តហោះ B-52 របស់សហរដ្ឋអាមេរិកនៅខេត្ត Idlib ប្រទេសស៊ីរីកាលពីថ្ងៃទី៣មករាកន្លងទៅ នេះបើយោងទៅតាមប្រធានបុគ្គលិកទូទៅរុស្ស៊ី លោក Valery Gerasimov ។
លោកGerasimov បានរិះគន់ក្រុមចម្រុះបស្ចឹមប្រទេសនៅស៊ីរីចំពោះការបរាជ័យក្នុងការទទួលបាន លទ្ធផលដ៏មានអត្ថន័យណាមួយ ដោយបន្ថែមថានៅពេលដូចគ្នានោះ ជនរងគ្រោះជាច្រើននៅក្នុងចំណោមប្រជាជនស៊ីវិល និងកងកម្លាំងរដ្ឋាភិបាលត្រូវបានគេរាយការណ៍។
 
លោកបាននិយាយថា "តាមដែលយើងចងចាំ កាលពីខែសីហាឆ្នាំមុន កងទ័ពអាកាសអាមេរិកបានធ្វើការវាយប្រហារនៅគោលដៅ Deri-ez-Zor សំដៅទៅលើកងកម្លាំងរដ្ឋាភិបាល។ បន្ទាប់ពីការវាយប្រហារនោះមក រដ្ឋអ៊ីស្លាម(IS) ក៏បានចាប់ផ្តើមរុលទៅមុខ"។ ហើយឧទាហរណ៍ចុងក្រោយបង្អស់នេះ គឺកាលពីថ្ងៃទី៣មករា ពេលដែលយន្តហោះទម្លាក់គ្រាប់ B-52 ដោយមិនបានព្រមានជាមុនដល់ភាគីរុស្ស៊ី បានវាយគោលដៅមួយនៅតំបន់ Sarmada ខេត្តIdlib ដែលលាតសន្ធឹងដោយកិច្ចព្រមព្រៀងឈប់បាញ់គ្នា។ ជនស៊ីវិលជាង២០នាក់ បានស្លាប់ជាលទ្ធផលពីការវាយប្រហារនោះ។ 
គាត់មិនបានផ្តល់ព័ត៌មានលំអិតបន្ថែមណាមួយទៀតទេ។
 
ក្រសួងការពារជាតិសហរដ្ឋអាមេរិកបានប្រកាសកាលពីថ្ងៃទី៦មករា ថា ការវាយប្រហារមួយបានសម្លាប់មនុស្ស២០នាក់នៅ Sarmada ខេត្តIdlib។ អ្នកស្លាប់ទាំងនោះត្រូវបានគេពិពណ៌នាថាជាកងជីវពលអាល់កៃដា នេះបើតាមAFP បានរាយការណ៍។
ការវាយប្រហារតាមអាកាសកាលពីខែសីហា ដោយក្រុមចម្រុះសហរដ្ឋអាមេរិកបានសម្លាប់មនុស្ស៦២នាក់ និងបានធ្វើឲ្យរបួសជនស៊ីវិលស៊ីរី១០០នាក់នៅព្រលានយន្តហោះ Deir ez Zorដែលជាច្រកផ្គត់ផ្គង់ដ៏សំខាន់សម្រាប់តំបន់ឡោមព័ទ្ធមួយដោយកងកម្លាំងISIS។
កាលពីខែវិច្ឆិកា មេបញ្ជាការកណ្តាលសហរដ្ឋអាមេរិក បានពិពណ៌នាឧប្បត្តិហេតុនោះថាជា "កំហុសដ៏គួរឲ្យសោកស្តាយ និងអចេតនា" ដែលជាកំហុសទៅលើកត្តាមនុស្សជាចម្បង៕
 

ដោយ៖ សុគន្ធ

My Lekha

ព័ត៌មាន​តាមប្រតិទិន
ព័ត៌មានថ្មីៗ