កងទ័ពម៉ារីនសហរដ្ឋអាមេរិកបញ្ជូនយន្តហោះបំបាំងខ្លួន F-35 ទៅជប៉ុន

January 11, 2017 09:27 AM 218

 

វ៉ាស៊ីនតោន៖ កងទ័ពម៉ារីនសហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃអង្គារថា ខ្លួនបានបញ្ជូនយន្តហោះបំបាំងកាយ F-35B មួយគ្រឿងទៅប្រទេសជប៉ុន ដែលជាការគួរឲ្យកត់សម្គាល់ពីការដាក់ពង្រាយប្រតិបត្តិការលើកដំបូងនៅបរទេសសម្រាប់យន្តហោះដ៏ចម្រូងចម្រាសប្រភេទនេះ ក្រោមការពិនិត្យពិច័យពីប្រធានាធិបតីជាប់ឆ្នោត លោកដូណាល់ ត្រំ។
ការដាក់ពង្រាយយន្តហោះទៅមូលដ្ឋានអាកាសម៉ារីននៅ Iwakuni លើកោះ Honshuគឺជាការបោះជំហានដ៏សំខាន់មួយទៀតសម្រាប់ យន្តហោះF-35 ដែលកន្លងមកវាត្រូវបានរំខានដោយផ្នែកបច្ចេកទេស និងការចំណាយច្រើនជ្រុល។
ជាមួយនឹងការអភិវឌ្ឍន៍បច្ចុប្បន្ន និងទ្រព្យជាយន្តហោះក្នុងតម្លៃសរុបប្រមាណជា ៣៧៩ពាន់លានដុល្លា ក្នុងចំនួន២,៤៤៣គ្រឿង។ យន្តហោះ F-35នេះជាប្រភេទយន្តហោះ ដែលមានតម្លៃថ្លៃបំផុតក្នុងប្រវត្តិសាស្ត្រ ហើយតម្លៃវាក៏នឹងគ្រោងឡើងថ្លៃជាងនេះបន្តទៅទៀត។
លោក ដូណាល់ ត្រំ កាលពីខែមុន បានរិះគន់យ៉ាងខ្លាំងពីវិស័យឧស្សាហកម្មអាកាសចរណ៍នេះ គាត់បានសរសេរនៅក្នុង twitter ថា គាត់ចង់ឲ្យក្រុមហ៊ុន Boeing ពិនិត្យមើលតម្លៃរបស់វាឡើងវិញ៕
 

ដោយ៖ សុគន្ធ

My Lekha

ព័ត៌មាន​តាមប្រតិទិន
ព័ត៌មានថ្មីៗ